បាត់ដំបង៖កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០ ២១ វេលាម៉ោង ១៣និង ៣០ នាទីរសៀល អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង និងមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានដឹកនាំកម្លាំងក្នុងអង្គ ភាពបង្ក្រាបករណីល្បែងស៊ីសង ភ្នាល់ជល់មាន់ មួយករណីនៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំ សិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង។
ក្នុងនោះបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២៦ នាក់ និងបានដកហូតវត្ថុតាងរួមមាន៖ -ម៉ូតូចំនួន២១ គ្រឿង -មាន់ជល់ចំនួន ០៤ ក្បាល -សង្វៀនជល់មាន់ចំនួន ០១ -ស៊ុំមាន់ចំនួន០៦ -ជញ្ជីងថ្លឹងមាន់ ចំនួន ០១ -ម៉ាស៊ីនចុចកំណត់នាទីចំនួន០១។
ក្រោយពីបានធ្វើការសាកសួររួចមក សមត្ថកិច្ចនគរបាល បានធ្វើការអប់រំ ដោយមានកិច្ចសន្យាបញ្ឈប់សកម្មភា ពបន្តទៀតនិងឱ្យក្រុមគ្រួសារ ធានាវិលត្រឡប់ទៅមូលដ្ឋានវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ