Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយណា ដែល​រកស៊ី​មិន​ត្រឹមត្រូវ នឹងត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​ចុះ​ឆែក​

​ភ្នំពេញ ៖ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កម្ពុជា បាន​ព្រមាន​ថា ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយណា ដែល​រកស៊ី​មិន​ត្រឹមត្រូវ នឹង​រាយការណ៍​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ជូន​ថ្នាក់លើ ហើយ​គ្រប់​ក្រុមហ៊ុន​ទាំងអស់នោះ នឹងត្រូវ​ចុះ​ឆែក​ក្នុងពេល​បន្តបន្ទាប់ តាម​ពេលវេលា​និង​កាលកំណត់ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​និង​ប្រកាស​ទទួលស្គាល់​ក្រុមហ៊ុន​សីហា​ផៅ​វ័រ រី​ច ជា​សមាជិក​ក្នុង​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ភោជនីយដ្ឋាន​ឌឺ​ហ្គ្រេ​ន​តេ​រ៉ា​។​

​លោក បាន​លើកឡើងថា នៅ​ដើមឆ្នាំ​ថ្មី​នេះ ពិនិត្យឃើញថា​សមិទ្ធផល​ធំៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិត​ជាមាន​ស្ថេរភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស​។ ធុរកិច្ច​ទីផ្សារ​បណ្តាញ ជា​អាជីវកម្ម​ដែល​ស្របច្បាប់ ។ ចំណែកឯ​អាជីវកម្ម​ដែល​ខុសច្បាប់ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះទេ ទូទាំង​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ ហើយ​ទូទាំង​ពិភពលោក​អាជីវកម្ម​ពីរ៉ាមីត​នេះ​គេ​មិន​ឲ្យ​ធ្វើ​ទេ ហើយ​ប្រព័ន្ធ​ពីរ៉ាមីត​នេះ​រយៈពេល​២​ឬ​៣​ឆ្នាំ​គេ​ឲ្យ​បិទ​ហើយ ព្រោះ​វា​ខុសច្បាប់​។ ពីរ៉ាមីត​ជា​អាជីវកម្ម​ខុសច្បាប់ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ ។

“​បើ​ចង់​ចូលទៅក្នុង​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ដោយ​ស្របច្បាប់ គឺ​ក្រុមហ៊ុន​ណា​ដែល​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ប្រកាស​ទទួលស្គាល់ ហើយ​ចម្លងជូន​ដោយ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទាំង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង និង​ទំនិញ​ដែល​ចុះ​នៅ​ក្រសួង​ដែល​ពាក់ព័ន្ធ ស្របច្បាប់​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រុម​ហ៊ុ​នោះ​ពិតជា​ក្រុមហ៊ុន​ត្រឹមត្រូវ​។ ចំណែក​ក្រុមហ៊ុន​ណាមួយ ដែល​មិន​ហ៊ាន​ចុះបញ្ជី គឺមាន​អ្វី​មិន​ប្រក្រតី​នៅក្នុង​នោះ​ហើយ បងប្អូន​កុំ​ឆ្ងល់​ពេក​” លោក​បណ្ឌិត បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​យន្តការ​គ្រឹះ​របស់​ធុរកិច្ច​ទីផ្សារ​បណ្តាញ មាន​សសរស្តម្ភ​ធំៗ​ចំនួន​៤ និង​ធាតុ​ផ្សំ​ចំនួន​៣ គឺជា​ប្រភេទ​ទីផ្សារ​បណ្តាញ​អាជីវកម្ម​បែប​ប្រពៃណី ដែល​នាំចូល​និង​ចែកចាយ​ធម្មតា មាន​ហ្វ្រេ​ន​ឆាយ មាន​ណិ​ត​វើក​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និ​ច និង​បើក​ស៊ប​(​ហាង​) ហើយ​ទំនិញ​ទាំងអស់​ត្រូវតែមាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ទើប​អាច​លក់​ក្នុង​ទីផ្សារ​បណ្តាញ​បាន​។

​លោក​ឡី សុភាព នេះ​ជា​សារ​មួយ​ទៅដល់​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​នាពេលនេះ យើង​នឹង​រាយការណ៍​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចំពោះ​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយណា ដែល​រកស៊ី​មិន​ត្រឹមត្រូវ​ខ្ញុំ​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ នឹងត្រូវ​ចុះ​ឆែក​ក្នុងពេល​បន្តបន្ទាប់​តាម​ពេលវេលា​និង​កាលកំណត់ នៃ​អាជ្ញាធរ​ដែនដី​ដែល​សមត្ថកិច្ច​ទាំងអស់​។​

លោក​បាន​ថ្លែងបន្តថា “​សសរស្តម្ភ​ទាំង​៤​រួមមាន ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ​ទៅលើ​ផ្លូវច្បាប់​នៃ​ក្រុមហ៊ុន ប្រព័ន្ធ​ផលប្រយោជន៍ ទំនិញ មាន​ប្រព័ន្ធ​បណ្តុះបណ្តាល មាន​ក្រុមការងារ​ចាំ​ជួយ និង​ធុរកិច្ច​ម្នាក់ៗ ។ ទាំងអស់​ដែលជា​សក្តានុពល​ធុរកិច្ច​ទីផ្សារ​បណ្តាញ ទាំង​អ្នកចេះ​ច្រើន ទាំង​អ្នកចេះ​តិច ឬក៏​អ្នក​មិនទាន់​ចេះ​សោះ អាចមក​ចូលរួម​ក្នុង​ធុរកិច្ច​ទីផ្សារ​បណ្តាញ អាច​ប្រជាជន​កម្ពុជា ទាំង​អ្នកតូច ទាំង​អ្នកមធ្យម អ្នកស្រុក​ស្រែចម្ការ​គ្រប់ទិសទី​អាច​ពួតដៃគ្នា​រកស៊ី​បាន​ដោយ​វិស័យ​គ្រប់ៗ​គ្នា​។ ធុរកិច្ច​ទីផ្សារ​បណ្តាញ គឺជា​អ្នក​ដែល​រកស៊ី​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ណា​ដែល​រកស៊ី​មិន​ត្រឹមត្រូវ ត្រូវដាក់​ចូលក្នុង​ពីរ៉ាមីត ហើយ​បញ្ឈប់​បាន ក៏​បញ្ឈប់​ទៅ ។ លោក​សង្ឃឹមថា ប្រទេស​កម្ពុជា​សម្បូរ​ទៅដោយ​អ្នករកស៊ី​ទាំងអស់គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×