ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ២នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តNISSAN កំពុងតែឆ្លងផ្លូវចំពីមុខពេញទំហឹង រួចបន្តទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវបាក់មួយកង់។ ចំណែកឯម្ចាស់រថយន្តរងរបួសស្រាលទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៤០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក NISSAN ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ 2-AI 1048 បើកបដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងមក្បូង ប្រុងនឹងឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកTUNDRA ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2-BG 4176 បើកបរដោយបុរសម្នាក់ និងរួមដំណើរ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងលឿនយ៉ាងលឿន ក៏ជ្រុលទៅបុកចំពីខាងមុខពេញទំហឹង រួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់។ ចំណែកឯតៃកុងរថយន្តទាំងសងខាងត្រូវសមត្ថកិច្ច យកទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្របសម្រួលគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចប្រគល់តួនាទីនេះ ទៅខាងជំនាញក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តទាំងសងខាងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំរកដំណោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត