អ្នកដំណើរ ៤ នាក់ នៅក្នុងប្រទេសចិន បានសម្រេចចិត្តហូបក្រូចរហូតដល់ ៣០ គីឡូក្រាម ជាមួយគ្នា នៅអាកាសយានដ្ឋាន ដើម្បីចៀសវាងការបង់ថ្លៃអ៊ីវ៉ាន់បន្ថែម។
បុរស៤នាក់ នៅអាកាសយានដ្ឋានមួយនៅគុនមីង នៅខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ត្រូវបានគេប្រាប់ថា ពួកគេនឹងត្រូវបានគេគិតប្រាក់ចំនួន ១០ យ័ន (ជិត ២ ដុល្លារ) សម្រាប់ក្រូចក្នុងមួយគីឡូៗ។ នេះមានន័យថា ពួកគេនឹងបង់ប្រាក់បន្ថែមចំនួន ៣០០ យ័ន (ជិត ៥០ ដុល្លារ) សម្រាប់ក្រូចសរុប ៣០ គីឡូ។
ដោយមិនចង់ខាតបង់លុយថ្លៃគិតបន្ថែម បុរស៤នាក់នោះ បានសម្រេចចិត្តធ្វើរឿងនេះដែលគ្រប់គ្នានឹកស្មានមិនដល់ តាមរយៈការហូបក្រូចទាំង ៣០ គីឡូ ជាមួយគ្នា ហើយពួកគេអាចគ្រប់គ្រងហូបអស់ក្នុងរយៈពេលប្រហែលកន្លះម៉ោង។
យោងតាម Global Times នោះម្នាក់ក្នុងចំណោមអ្នកដំណើរទាំង៤ បាននិយាយថា៖ «យើងតែបានឈរនៅទីនេះ ហើយបានញ៉ាំវាទាំងអស់។ វាចំណាយពេលប្រហែល ២០ ទៅ ៣០ នាទី។ តាមរយៈនេះ យើងសឹងតែលែងចង់ញ៉ាំផ្លែក្រូចទៀតហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង