Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រី​បក្សប្រឆាំង​នឹងដាក់​ពាក្យ​ស្នើ​បង្កើត​គណបក្ស “​កែទម្រង់​កម្ពុជា​” ទៅ​ក្រសួងមហាផ្ទៃ​នៅ​សប្តាហ៍​នេះ​

spot_img

ភ្នំពេញៈ ក្រុមមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ​នា​សប្តាហ៍​នេះ​។ ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២០២៣ ខាង​មុ​នេះ​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន មន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ការបង្កើត​គណបក្ស​ថ្មី​នេះ បានសម្រេច​យកឈ្មោះ​ជា​ផ្លូវការ​ហើយ គឺ​គណបក្ស “​កែទម្រង់​កម្ពុជា​” ដោយ​កំពុងតែ​រៀបចំ​បញ្ជី និង​ឯកសារ​ដើម្បី​ដាក់​ទៅ​ក្រសួងមហាផ្ទៃ​នៅ​សប្តាហ៍​នេះ​។ ចំណែក​រូប​សញ្ញា​គណបក្ស​“​កែទម្រង់​កម្ពុជា​” គឺមាន​រូប​ព្រះអាទិត្យ និង​ក្បាលដំរី​បួង​ផ្កាឈូក​បី​ដើម​។

​លោក​បាន​បញ្ជាក់ថា ការបង្កើត​គណបក្ស​ថ្មី​នេះ គឺមាន​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​បានមក​ចូលរួម​ជាមួយ ប៉ុន្តែ​នៅក្នុង​ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​លោក​មិនមែនជា​បេក្ខភាព​ប្រធាន​គណបក្ស​នោះទេ ពីព្រោះ​មាន​បុគ្គល​ដែល​អាច​នឹង​ចេញមក​ដឹកនាំ​គណបក្ស​ថ្មី​នេះ​។​

​សូមជម្រាបថា លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។ ក្រៅពីនេះ ក៏មាន​អតីតមន្ត្រី​ជាន់ខ្ពស់​ចំនួន ១២​រូប​ផ្សេងទៀត​ក៏​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ដែរ​។ ក្នុងចំណោម​អ្នកទទួលបាន​នីតិសម្បទា​ឡើងវិញ​នោះ គឺមាន​លោក​ជីវ កត្តា បាន​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ , លោក​រៀល ខេ​ម​រិ​ន្ទ្រ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម​។ ចំណែក​លោក​គង់ គាំ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បង្កើតឡើង​ដោយ​លោក​គង់ ម៉ូ​នី​កា កូនប្រុស​បង្កើត​របស់​លោក​។​

​ចំណែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​ណ​បក្ស​ប្រជាជន​ន​កម្ពុជា បាន​ថ្លែងថា បើ​ក្រុម​មេដឹកនាំ​អតីត​បក្សប្រឆាំង​ចង់​បង្កើត​គណបក្ស​ថ្មី គឺអាច​បាន​ដោយ​ប្រើ​ឈ្មោៈ​ថ្មី​។ តែ​អ្នក​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ មិន​អាចមាន​វត្តមាន​ក្នុង​បក្ស​ថ្មី​នេះ​បានទេ រហូតដល់​អស់​រយៈពេល​កំណត់​។ ប៉ុន្តែ​អ្នកផ្សេង​ដែលមាន​ឈ្មោះ​ផ្សេង អាចបង្កើត​គណបក្សប្រឆាំង​ថ្មី​បាន​ដែលមាន​គោលនយោបាយ​ដោយឡែក​មួយ​។ តែបើ​ឲ្យ​អ្នកផ្សេង​ឈរឈ្មោះ​ឲ្យ​គណបក្ស​ផ្សេង គឺជា​អាច​បាន​គ្រាន់តែ​អតីត​មេបក្ស​នោះ​ទុកចិត្ត​ប្ញ​មិន​ទុកចិត្ត​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×