Monday, June 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរការលក់ផលិតផលខ្មែរ

ខេត្តកណ្តាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង១៣៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅថ្ងៃសៅរ៍ និងអាទិត្យ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត សម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការ (ផ្សារផលិតផលខ្មែរ) ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងឱ្យចង្កោមផលិត ក្រុមកសិករផលិត និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់គ្រួសារផលិត (ដាំដុះ ចិញ្ចឹម កែច្នៃ )ដែលអាចរកប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាព ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដែលស្ថិតនៅក្នុងបន្ទាត់ក្រ១ ក្រ២ នឹងជិតក្រ ជួយជំរុញអភិវឌ្ឍឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×