Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​ជាមួយ​កំពូល​វិចិត្រករ 3D នៅតាម​ដងផ្លូវ ដូច​ផុសចេញ​ពិតៗ​អ៊ីចឹង​!

spot_img

​លោក Carlos Alberto GH ជា​វិចិត្រករ​ជនជាតិ​ម៉ិចស៊ីកូ​ម្នាក់ រស់នៅក្នុង​ទីក្រុង Guadalajara មាន​ជំនាញ​ខាង​សិល្បៈ​តាម​ដងផ្លូវ តែង​បង្ហាញ​ដល់​អ្នកទស្សនា​នូវ​រូបភាព​គំនូរ 3D ប្លែកៗ​គ្រប់​ប្រភេទ ដែល​កើតឡើង​នៅតាម​ទីកន្លែង​ជាច្រើន​។​

​វិចិត្រករ​តាម​ដងផ្លូវ​រូបនេះ មាន​សមត្ថភាព​បង្វែរ​អ្វីៗ​ដែល​គាត់​អាច​គិត​ឃើញ ប្រែ​ទៅជា​ការ​បំភាន់​ភ្នែក​អ្នកទស្សនា ឬ អ្នកដំណើរ ជាមួយ​រូបគំនូរ 3D ដ៏​ស្រស់ស្អាត​។ ក្នុងនោះ គឺ​ចាប់ពី​សត្វ​ស្លាប សត្វ​ល្មូ​ន ឬ ត្រី​បា​ឡែ​ន ដែល​មើលទៅ​ហាក់ដូចជា​ផុស​ចេញពី​ជញ្ជាំង ឬ លើ​ដងផ្លូវ​អ៊ីចឹង​។

​វិចិត្រករ​វ័យ ៣១ ឆ្នាំ រូបនេះ ឥឡូវនេះ​បាន​លះបង់​ពេលវេលា និង​ការយកចិត្តទុកដាក់​ទាំ​ង​អស់​របស់គាត់ ចំពោះ​សិល្បៈ​អាណា​ម៉ូ​ហ្វី​ក (​សិល្បៈ​ទស្សនវិស័យ​បង្ខូច​ទ្រង់ទ្រាយ​) និង​ផ្ទាំងគំនូរ​តាម​ដងផ្លូវ​។​

​លោក Carlos ស្រឡាញ់​ចូលចិត្ត​សិល្បៈ​តាំងពី​ដំបូង នៅ​វ័យ​កុមារភាព​របស់គាត់ៗ គ្រាន់តែ​គូរ និង​លាប​ពណ៌ ហើយ​បន្ទាប់មក បាន​ចូលរួម​ការប្រកួត​ផ្សេងៗ​។ វិចិត្រករ​វ័យក្មេង​រូបនេះ ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ទៅនឹង​សិល្បៈ​អាណា​ម៉ូ​ហ្វី​ក ព្រោះ​វា​ងាយស្រួល​សម្រាប់​គាត់ ក្នុងការ​ទាក់ទង​ជាមួយ​មនុស្ស​។​

​ទោះបីជា​គាត់​បានធ្វើ​សិល្បៈ 3D តាម​ដងផ្លូវ ក្នុង​រយៈពេល​ខ្លី​ក៏ដោយ តែ​លោក Carlos Alberto GH បាន​ចូលរួម​ក្នុង​ពិព័រណ៍​គំនូរ និង​គំនូរ​តាម​ដងផ្លូវ​អន្តរជាតិ នៅ​ជុំវិញ​ពិភពលោក ចាប់ពី​សហរដ្ឋអាមេរិក រហូតដល់​ប្រទេស​រុស្ស៊ី និង​អេ​ស្ប៉ា​ញ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×