Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​! នារី​ម្នាក់​ប្រាប់​ទៅ​នារីៗ​ទាំងអស់គ្នា ពេល​ឡើង​ជណ្តើរយន្ត​ប្រយ័ត្ន​ខ្លួន​ផង ព្រោះ​មាន​ជន​រោគ​ចិត្ត​លួច​ថត​….

spot_img

​កាលពីពេល​ថ្មីៗ​នេះ អ្នកលេង​អ៊ិន​ធឺ​ណេ​តម្នាក់​មានឈ្មោះ Miko Ling បាន​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក ចែករំលែក​នូវ​បទពិសោធន៍​គួរ​ឲ្យ​ខ្លាច​មួយ​របស់​នាង ដែល​បាន​ជួប​បុរស​ម្នាក់​ដែល​គួរ​ឲ្យ​សង្ស័យ ខណៈពេលដែល​នាង​ឡើង​ផ្សារ​តែឯង​។​

​នៅក្នុង​ការ​បង្ហោះ​នោះ នាង​បាន​ព្រមាន​ទៅដល់​សុភាពនារី​ទាំងឡាយ​ថា ឥឡូវនេះ​មិនគួរ​ឡើង​ផ្សារ​តែឯង​ទេ ព្រោះ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ទាំងអស់ ត្រូវបាន «​រត់ចោល​» ដែល​មានន័យថា ពុំ​សូវ​មាន​មនុស្ស​ឡើង​ផ្សារ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នាង​បាន​កត់សម្គាល់ឃើញ​បុរស​គួរ​ឲ្យ​សង្ស័យ​ម្នាក់​អាយុ​ប្រហែល ៤០ ឆ្នាំ រាងស្តើង​ខ្ពស់ បាន​ដើរ​តាម​ពីក្រោយ​នាង នៅពេលដែល​នាង​ឡើង​ជណ្តើរយន្ត​។​

​នាង​បានសរសេរថា​៖ «​នៅពេល​ខ្ញុំ​នៅលើ​ជណ្តើរយន្ត ខ្ញុំ​បានកត់សម្គាល់​ឃើញថា គាត់​នៅតែ​នៅ​ឆ្ងាយ​ពី​នាង​បន្តិច​ប៉ុណ្ណោះ​។ ទោះយ៉ាងណា រំពេច​នោះ បុរស​នោះ​បានមក​កាន់តែ​កៀក និង​ឈរ​នៅក្រោយ​ខ្ញុំ​តែម្តង​។ មិនមែន​នរណាម្នាក់ នៅលើ​ជណ្តើរយន្ត​ទេ ដែលជា​ឱកាស​គាត់​នៅ​ជិត​ខ្ញុំ​បែបនេះ​!»​។​

​នៅពេល​នាង Miko បាន​យល់ឃើញថា បុរស​នោះ​បានមក​ជិត​នាង​ហាក់​មិន​ស្រួល នាង​ក៏បាន​ប្រញាប់​ទាញ​កាបូប​របស់​នាង​ពី​ខាងក្រោយ ទៅខាង​មុខ​វិញ​។ នាង​ក៏បាន​សង្កត់ធ្ងន់ថា នាង​បាន​ធុំក្លិន​ចម្លែក​មួយ​ចេញពី​បុរស​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ ក្នុងអំឡុងពេល​នៃ​ហេតុការណ៍​នោះ​។

​នៅពេល​នាង​ដើរ​ទៅមុខទៀត នាង​ក្រឡេក​មក​ក្រោយ និង​បានឃើញ​បុរស​នោះបាន​លួច​ថត​ពី​ខាងក្រោម​សំពត់​របស់​នាង​។ ភ្លាមៗ​នោះ Miko បាន​ព្យាយាម​ដើរគេច​ចេញពី​បុរស​នោះ ដោយ​នាង​បាន​បញ្ជាក់ថា នាង​វិលមុខ និង​ភ័យខ្លាច​បុរស​នោះ​ខ្លាំងណាស់ នៅពេលនោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×