ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមបានណាត់គ្នា មកនិយាយគ្នា និងសម្រួល តែមិនត្រូវ ក៏បាញ់ជាច្រើនគ្រាប់ផ្អើលអាវុធហត្ថ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮស្នូផ្ទុះគ្រាប់កាំភ្លើង ចេញពីក្នុងខុនដូ លីស៊ឺជីន ជាច្រើនគ្រាប់ហើយមានអ្នករត់ចេញពីក្នុងខុនដូនោះជាច្រើននាក់។
ក្រោយមកក៏មានអាវុធហត្ថដឹកនាំដោយ លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចខណ្ឌចំការមន ចុះមកជួយអន្តគមន៍ភ្លាមៗ៕ រក្សាសិទ្ធិដោយ៖សាមេ