Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​លោក ង្វៀន ហ្វ៊ូ​ចុង ជាប់​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​

spot_img

​ភ្នំពេញៈ នៅ​ថ្ងៃទី​១ ខែកុម្ភៈ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើលិខិត​អបអរសាទរ​ចំពោះ​លោក ង្វៀន ហ្វ៊ូ​ចុង ដែល​ត្រូវបាន​ជ្រើសតាំង​សាជាថ្មី​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​។​

នៅ​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​លោក ង្វៀន ហ្វ៊ូ​ចុង មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “​តាងនាម​អោយ​គណៈកម្មាធិការ​កណ្តា​ល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង សូម​ផ្ញើជូន​នូវ​អំណរ​សាទរ​យ៉ាង​ស្មោះស្ម័គ្រ និង​កក់ក្តៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​សាជាថ្មី​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​អាណត្តិ​ទី​១៣ នៅ​មហាសន្និបាត​បក្ស កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​។ ការជ្រើសតាំង​ឯកឧត្តម​សាជាថ្មី​នេះ បាន​ឆ្លុះបញ្ចាំង​នូវ​ទំនុកចិត្ត និង​ការជឿជាក់​របស់​បក្សកុម្មុយនិស្ត និង​ប្រជាជន​វៀតណាម ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​សមត្ថភាព​រប​ស់​ឯកឧត្តម ដើម្បី​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច -​សង្គម​ប្រកបដោយ​ជោគជ័យ និង​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរអង្វែង​របស់​ប្រទេស​វៀតណាម​។ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម បក្សកុម្មុយនិស្ត​វៀតណាម នឹង​បន្ត​អនុវត្ត នូវ​គោលនយោបាយ និងសេចក្តីសម្រេច​សំខាន់ៗ ដែល​ត្រូវ​បានអនុម័ត​នៅក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៣ ប្រកបដោយ​ជោគជ័យ​ធំធេង​ថែមទៀត​។ នៅក្នុង​អាណត្តិ​ថ្មី​របស់​ឯកឧត្តម សម្តេច​មាន​ជំនឿ​ជឿជាក់ថា ចំណងមិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព និង ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្សកុម្មុយនិស្ត​វៀតណាម នឹងត្រូវ​បាន​បន្ត​ពង្រឹង និង ធ្វើអោយ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រជាជាតិ​យើង​ទាំងពីរ​។ ខ្ញុំ​សូម​ជូនពរ ឯកឧត្តម សូម​មាន​សុខ​ភាពល្អ សុភមង្គល និង​ជោគជ័យ​ត្រចះត្រចង់ នៅក្នុង​ភារកិច្ច​ដ៏​ឧ​ត្តុ​ង ឧ​ត្ត​ម​របស់​ឯកឧត្តម​”៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×