Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ប្រហែល ១០​នាក់ ព្រួត​គ្នា​វាយ ជនរងគ្រោះ​បណ្តាល​ឲ្យ​រង​របួល​ធ្ងន់ធ្ងរ​

​ខេត្តកណ្តាល​៖ កម្លាំង​ផ្នែក​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាមច្បាប់ ករណី​ក្មេង​ទំនើង​ជា​ជនសង្ស័យ​ប្រហែល ១០​នាក់ ព្រួត​គ្នា​វាយ ជនរងគ្រោះ​បណ្តាល​ឲ្យ មាន​ការរង​របួល​ធ្ងន់ធ្ងរ​ដែល​សម្រាក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស សូម​ធ្វើការ​បំភ្លឺ​ឆ្លើយតប​ជូន​សាធារណជន និង​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Oun len ដែល​បាន​បង្ហោះ​នៅក្នុង​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន មាន​ខ្លឹមសារ ៖ សូម​សំណូមពរ​ដល់​អធិការ​ដ្ឋា​ន​ស្រុក​អង្គស្នួល ជួយ​សម្របសម្រួល​ករ​ណី​មានការ​កាប់សម្លាប់​នៅរ​ម្មណី​យ​ដ្ឋា​ន​ជ​ង្ល​ង់​ម្លូ​ដែលមាន​ទីតាំងនៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ទៅលើ​ប្អូនប្រុស​ឈ្មោះ ភុំ សាមុត ក្នុង​នាង​ខ្ញុំ​ជា​បងស្រី​ជនរងគ្រោះ​សូម​សំណូមពរ​ឱ្យ​សមត្ថកិច្ច ប៉ូលិស​មេត្តាជួយ​សម្រប​សម្រួល​ក្នុង​រឿងនេះ​ផង ជួយ​រក​ឃាតករ​ឱ្យឃើញ​ដែល​វា​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង ពេលនេះ​ជនរងគ្រោះ​មាន​ការរង​របួល​ធ្ងន់ធ្ងរ ដែល​សម្រាក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ​។​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត លោក​អធិការនគរបាល​ស្រុក​អង្គស្នួល បាន​ចាត់​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ម្កាក់​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ​។​

​ជា​លទ្ធផល បាន​បំភ្លឺ​ឱ្យដឹងថា​៖ ជា​ករណី​ហិង្សា​ដោយ​ចេតនា​(​មាន​ស្ថាន​ទម្ងន់ទោស​) កើតហេតុ​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង​១៤​និង​៣០​នាទី​ចំណុច រម ណី​យ​ដ្ឋា​ន ជន្លុង​ម្លូ ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ចំនួន ០១ នាក់ (​របួសធ្ងន់​) ឈ្មោះ ភុំ សាមុត ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស នៅ​ភូមិ ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ចំណែក​ជនសង្ស័យ​ប្រហែល ១០​នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​

​កម​កម្លាំង​ផ្នែក​ជំនាញ​ស្រុក​បញ្ជាក់​សភាព​នៃ​រឿងហេតុ​៖ មុនពេល​កើតហេតុ ថ្ងៃទី​៣០ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង​ប្រហែល ១៥​និង​០០​នាទី ជនរងគ្រោះ​បាន​ទៅលេង​នៅ​រមណីយដ្ឋាន​ជន្លុង​ម្លូ ជាមួយ​មិត្តភក្តិ​ស្រីៗ​ចំនួន​០៤​នាក់​ទៀត រួមមាន​៖
១-​ឈ្មោះ ចិត្ត នី​តី ភេទ​ស្រី​អាយុ ១៧ ឆ្នាំ មុខរបរ​សិស្ស​នៅ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។
២-​ឈ្មោះ ផល ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ ១៧ ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ ច្រក​ក្រសាំង​ឃុំ ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។
៣-​ឈ្មោះ ធា សុជាតា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស​នៅ​ភូមិ​ទន្លាប់​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។
៤-​ឈ្មោះ​សរ ស្រី​ល​ក្ខ័ ភេទ ស្រី អាយុ​១៦ ឆ្នាំ​មុខរបរ​សិស្ស នៅ​ភូមិ​ពោធិ៍​បួន​ឃុំ​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។

​ក្រោយមក​ឈ្មោះ ផល ស្រី​ល​ក្ខ័ ឈ្មោះ ធា សុជាតា ឈ្មោះ សរ ស្រី​ល​ក្ខ័ បាននាំគ្នា​អង្គុយលេង​នៅ​កញ្ចុះ​ផ្សេងគ្នា ចំណែក​ឈ្មោះ ភុំ សាមុត និង ឈ្មោះ ចិត្ត នី​តី អង្គុយ​នៅ​កញ្ចុះ​០២​នាក់ លុះដល់​មោង​១៦​ជាង ស្រាប់​តែមាន​មនុស្ស​០១​ក្រុម ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​មាន​កាន់​កាំបិត ដាវ​មក​កាប់​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​គេចខ្លួន​បាត់អស់​ទៅ​។

​បន្ទាប់មក សាច់ញាតិ​បាន​នាំយក​ជនរងគ្រោះ​ទៅ​ពេទ្យ អាត នៅ​ភូមិ​អន្ទុង​ក្រវៀន ឃុំ​ម្កាក់ ហើយ​បន្ត​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ បន្តទៀត​។​

​នៅ​ថ្ងៃទី​៣១​មករា​២០២១ កម្លាំង​ផ្នែក​ជំនាញ​ស្រុក បាន​ចុះ​ទៅដល់​មន្ទីរពេទ្យ​លោកសង្ឃ ជួប​ជនរងគ្រោះ និង​សាច់ញាតិ ដើម្បី​សួរនាំ​ស្ថានភាព​ជម្ងឺ​របស់​ជនរងគ្រោះ ។​

​ស្ថានភាព​ជនរងគ្រោះ​មាន​របួស​ដូចខាងក្រោម​៖ មាន​របួស​ក្បាល​ផ្នែក​ខាងក្រោយ​មួយកន្លែង (​ផុង​លលាដ៍ក្បាល កំពុង​តាមដាន​បន្ត​)​។ មាន​របួស​ខ្នង​ខាងក្រោយ​មួយកន្លែង មុត​ដល់​ឆ្អឹងខ្នង​។ មាន​របួស​ផ្នែក​ស្មា​ខាងឆ្វេង​មួយកន្លែង​មុត​ដល់​ឆ្អឹង និង​របួស​កំភួនដៃ​ខាងឆ្វេង​។ មាន​របួស​លើ​ខ្នងដៃ​ខាងស្ដាំ​មួយកន្លែង មុត​ដល់​ឆ្អឹង​។ មាន​របួស​លើ​ប្រអប់ជើង​ខាងស្ដាំ​មួយកន្លែង មុត​ដល់​ឆ្អឹង​។ មាន​របួស​លើ​ឆ្អឹងជំនីរ​ខាងឆ្វេង​មួយកន្លែង​។

​តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​៖ ជនរងគ្រោះ​នៅ​សន្លប់​មិនដឹង​ខ្លួន ។ ជនរងគ្រោះ​មិនអាច​ដកដង្ហើម​ដោយ​ខ្លួនឯង​គ្រប់គ្រាន់ ត្រូវការ​ម៉ាស៊ីន​អុកស៊ីសែន​ជួយ​បាញ់​ខ្យល់​បន្ថែម​។ ចំពោះ​ការ​វិវឌ្ឍន៍​ជំងឺ​មិន​ច្បាស់លាស់​ឡើយ អាច​ប្រែប្រួល​គ្រប់ពេលវេលា​។​

​ចំពោះ​ករណីនេះ​កម្លាំង​ផ្នែក​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×