Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ៖ កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន និង​វៀតណាម​

​ភ្នំពេញ​៖ សេចក្តីណែនាំ​របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្តីពី​កិច្ចការពារ​សន្តិសុខ សណ្ដាប់ ធ្នាប់ សាធារណៈ សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន ចិន និង​វៀតណាម​។​

​បើតាម​សេចក្តីណែនាំ ៖​ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​រួមចំណែក​ក្នុងការ​ថែរក្សា នូវ​សុខភាព​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន ចិន និង​វៀតណាម ដែល​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែមាឃ ដល់​ថ្ងៃ​សៅរ៍ ២​កើត ខែមាឃ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១-១២-១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ធ្វើការ​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​កណ្តាល ប្រធាន​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ប្រមូលផ្ដុំ​យកចិត្តទុកដាក់​ពង្រឹង​វិធានការ​ក្នុងការ​ធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយ​ត្រូវ​ផ្តោតលើ​ការងារ​មួយចំនួន​ដូចខាងក្រោម ៖

១-​យកចិត្តទុកដាក់​ក្តាប់ និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេស​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា ដើម្បី​មាន​វិធានការ​បង្ការ ទប់ស្កាត់ បំបាត់​ប្រសិទ្ធភាព និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

២-​ចាត់វិធានការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់​នៅតាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម ក៏ដូចជា ទីសក្ការៈ និង​រមណីយដ្ឋាន​នានា ដោយ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​មិន​ឲ្យ​កើតមាន​បទល្មើស​ព្រហ្មទណ្ឌ គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​បង្ក​អុកឡុក​ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ​ល្អប្រសើរ​។​

៣-​យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់ និង​លំហូរ​ចរាចរណ៍ ដោយ​ត្រូវ​បង្កើន​ការ​រឹតបន្ដឹង​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​ការកកស្ទះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ព្រម ទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​មាន​សុវត្ថិភាព ។​

​ទន្ទឹមគ្នានេះ ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្តល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ អំពី​ស្ថានភាព​ចរាចរណ៍ និង​វិធានការ​នានា ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។​

៤-​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ភ្លើង​ទៀនធូប​ពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ​ផ្សេងៗ ព្រមទាំង​ហាមឃាត់​ដាច់ខាត​ការដុត​ផាវ ដុត​កាំជ្រួច​ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ ឬ​បង្ក​សម្លេង​ផ្ទុះ សម្លេង រំខាន​ផ្សេងៗ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ប្រចាំការ​ត្រៀមលក្ខណៈ​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​អាចមាន​កើតឡើង ជាយថាហេតុ​។​

៥-​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ គ្រប់​ថ្នាក់ បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធាន​សុខាភិបាល​នៅតាម​គោលដៅ ដែលមាន​ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ ព្រមទាំង​ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បី​បង្ការ ទប់ស្កាត់ និង សង្គ្រោះបាន​ទាន់ពេលវេលា​។​

៦-​ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី ដោះស្រាយ​សភាពការណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ ព្រមទាំង​បង្កើន​ការ​ល្បាត យាមកាម​នៅតាម​ភូមិ ឃុំ​-​សង្កាត់ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ការពារ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល ចាក​ចេញពី​លំនៅដ្ឋាន ទៅសួរសុខទុក្ខ​សាច់ញាតិ​បងប្អូន ឬ​ធ្វើដំណើរ​កម្សាន្ត​សប្បាយ​ទៅតាម​តំបន់​រមណីយដ្ឋាន​នានា​។​

៧-​ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ការអនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ ធ្នាប់​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន និង​វៀតណាម ផ្ញើមក​សេនាធិការដ្ឋាន នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​កំណត់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×