អ្នកដំណើរ និងក៏ដូចជាអ្នកបើកបរ Grab និង Gojek ពិតជាមានការរន្ធត់ចិត្តជាខ្លាំង និងប្រញាប់ប្រញាល់ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ ដែលបានកំពុងប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានថ្មើរជើង។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចស្ពានថ្មើរជើងមួយកន្លែង នៅក្នុង East Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតដោយអ្នកដំណើរម្នាក់ពោរពេញក្តីរន្ធត់ជាខ្លាំង បានបង្ហាញឲ្យឃើញបុរសម្នាក់ កំពុងព្យាយាមលើកស្ត្រីនោះ ខណៈក្រុមអ្នកបើកបរ Grab និង Gojek បានបញ្ឈប់ចរាចរណ៍ និងប្រមូលផ្តុំគ្នាព័ទ្ធជារង្វង់ ដើម្បីជួយសង្គ្រោះ។ នៅទីបំផុត ពួកគេបានគ្រប់គ្រងលើកស្ត្រីធ្វើអត្តឃាតនោះ ដោយសុវត្ថិភាព។
ពួកគេបន្ទាប់មក បានដាក់នាងចុះលើផ្លូវដើរ និងផ្តល់ទឹកឲ្យផឹក និងព្រមទាំងបញ្ចុះបញ្ចូលណែនាំកុំឲ្យនាងមានផែនការបញ្ចប់ជីវិត តាមរយៈការធ្វើអត្តឃាតបែបនេះទៀត។
ជុំវិញករណីនេះផងដែរ ក្រោយមក គេក៏បានបញ្ចេញឲ្យដឹងថា ស្ត្រីនោះកំពុងមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ក្រោយពីប្រុសស្នេហ៍របស់នាងបានបោះបង់នាងចោល ខណៈដែលពេលនេះ នាងក៏មានផ្ទៃពោះ ៥ ខែ ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង