ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការចាប់ខ្លួនជនសង្យ័យម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ ដែលបង្កហិង្សាលើអ្នកដទៃ បណ្តាលឱ្យរងរបួសត្រូវឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ ហើយបញ្ជូនទៅតុលាការ។
កាលពីថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលម៉ោង ១៨និង១៥ នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើ នីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ សើរ សារឿត ហៅ ជោ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។
មូលហេតុដែលឈានដល់ការនាំខ្លួនជនសង្ស័យរូបនេះនោះគឺកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ០៣និង១០ នាទីរំលងអាធ្រាត្រ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបាន ជិះម៉ូតូ ឌុបបក្សពួកម្នាក់ទៀតធ្វើសកម្មភាពកាប់និងគប់ដុំ ថ្មទៅលើជនរងគ្រោះឈ្មោះ ពេជ្រ គឹមឡុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យ រងរបួសក្បាលជង្គង់ និង កែងដៃខាងឆ្វេង ។
ក្រោយកើតហេតុជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីទីកន្លែងកើតហេតុ បាត់ទៅ រីឯជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងចូលមកសមត្ថកិច្ចនគរបាលឱ្យចាត់វិធានការតាមច្បាប់ ចំពោះជនសង្យ័យខាងលើ ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត និងស្របតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ស្នងការទើបសម្ថកិច្ចស្វែងរកនិងនាំខ្លួនជនសង្ស័យខាងលើនេះតែម្តង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងដកហូតរួមមាន ម៉ូតូ ០១ គ្រឿងម៉ាកហុងដា វេវ ១០០ ពណ៌ ខ្មៅ ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1B 9857 ( ជាម៉ូតូជិះធ្វើសកម្មភាព ) ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ