Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ ថវិកា​លើកទឹកចិត្ត​ចំពោះ​នគរបាល​ដែល​ផាកពិន័យ ត្រូវ​បើក​តាមរយៈ​ធនាគារ ប៉ុន្ដែ​ករណី​មិន​ទទួលបាន​ត្រូវរាយការណ៍ជូន​សម្ដេច​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍ថា ថវិកា​លើក​ចិត្ត​ចំពោះ​នគរបាល​ដែល​ផាកពិន័យ​ពី​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​បើក​តាមរយៈ​ធនាគារ ប៉ុន្ដែ​បើ​នគរបាល​ណាមួយ​មិន​ទទួលបាន​ថវិកា​នេះ ត្រូវរាយការណ៍ជូន​ស​ម្ដេច​ភ្លាមៗ ដើម្បី​មាន​វិធាន​ដោះស្រាយ​ជូន​ពួកគាត់​។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៥ ដែល​ប្រារព្ធ​ធ្វើ​នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ថវិកា​មួយចំនួន​ដែល​បាន​ផាកពិន័យ​ពី​ច្បាប់​ចរាចរណ៍ គឺ​ត្រូវបាន​ផ្ដល់​មក​ឲ្យ​នគរបាល​ចរាចរណ៍ និង​កងរាជអាវុធហត្ថ ហើយ​ថវិកា​ទាំងនោះ​មិន​បើក​តាមរយៈ​អង្គភាព​របស់ខ្លួន​ឡើយ គឺ​ម្នាក់ៗ​ត្រូវមាន​គណនី​ធនាគារ​រៀងៗ​ខ្លួន​។ សម្ដេច​ក្រឡាហោម ឧទាហរណ៍​ថា «​បើ​ថវិកា​មិន​ដល់​នគរបាល យើង​អ្នកទទួលខុសត្រូវ​ដ​ដែរ​»​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​ប៉ុន្ដែ​បើ​ករណី​អស់លោក (​នគរបាល​ចរាចរណ៍​) បើក​លុយ​នៅ​ធនាគារ​មិនបាន ព្រោះ​លុយ​ក្នុង​កុង​អត់​មាន សូម​រាយការណ៍​មក​ខ្ញុំ ហើយ​ខ្ញុំ​បើកចំហរ​ប្ដឹង​មក​ខ្ញុំ ខ្ញុំ​នឹង​ទទួលដោះស្រាយ ប្រកបដោយ​ភាពត្រឹមត្រូវ និង​តម្លាភាព​»​។​

​បន្ថែម​ពីនេះ​ទៀត សម្ដេច​ក្រឡាហោម ក៏បាន​រំលឹកថា នាពេល​កន្លងមក​នៅ​ខេត្ត​មួយចំនួន ក៏មាន​ករណី​ដូចខាងលើ​នេះដែរ ប៉ុន្ដែ​ត្រូវបាន​ដោះស្រាយ​ជា​បន្ដបន្ទាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×