ជប៉ុនកំពុងត្រៀមរងទទួលកំពូលព្យុះ Lan ដែលភ្នែកព្យុះទំហំ 80km (ហើយប្រមោយរបស់វាទៅដល់ទាំងប្រទេសអាមេរិក)
កំពូលព្យុះលែនត្រូវបានចាត់ទុកជាកំពូលព្យុះសង្ឃរា នៅថ្ងៃទី២០ ខែ១០(ម៉ោងក្នុងតំបន់) ល្បឿនព្យុះនេះ 240km/h។
កំពូលព្យុះ Lan កំពុងបង្កើនថាមពលខ្លាំងឡើងៗ និងមានលទ្ធភាពវាយលុកប្រទេសជប៉ុន បោសសំអាតចំទីក្រុងTokyo ដែលមានពលរដ្ឋច្រើននៅក្នុងទីក្រុងនោះ។
ភ្នែកកំពូលព្យុះ Lan
ពួកឧតុនិយមវាយតម្លៃថា ៖ រយៈចម្ងាយរងឥទ្ធិពលរបស់វារាប់រយគីឡូម៉ែត្រឯណោះ ពោលគឺរំលងផុតមហាសមុទ្រប៉ាស៊ីហ្វិកចូលកៀកដល់ឆ្នេរសមុទ្រប៉ែកខាងកើតប្រទេសអាមេរិក។
លក្ខណៈពិសេសមួយរបស់ព្យុះនេះអាចសម្គាល់ឃើញច្បាស់តាមរយៈរូបភាពផ្កាយរណប គឺវាកំពុងរីកធំឡើងៗ ហើយភ្នែកព្យុះមានវិជ្ជមាឌដល់ទៅ 80km។
មជ្ឈមណ្ឌលសហប្រតិបត្តិការប្រកាសព័ត៌មានអំពីព្យុះឲ្យដឹងថា កំពូលព្យុះLan នឹងឡើងដល់កម្រិតទី៥ ហើយចលនាតាមទិសខាងជើង-ឦសាន នៅថ្ងៃទី២១ ខែ១០ (ម៉ោងក្នុងតំបន់)
ផែនទី២បង្ហាញពីចរន្តខ្យល់គួចរបស់កំពូលព្យុះ Lan ពេលរាលមកកាន់ភាគខាងជើងសមុទ្រប៉ាស៊ីហ្វិក
កំពូលព្យុះ Lan នឹងចាប់ផ្តើមធ្វើការវាយប្រហារនៅអំឡុងចុងសប្តាហ៍នេះ បន្ទាប់មកវានឹងបក់បោកចូលដល់តំបន់សមុទ្រត្រជាក់ជាងមានខ្យល់ខ្លាំងនៅទីទួលខ្ពស់ ធ្វើឲ្យព្យុះនេះចុះខ្សោយ ពេលចុះខ្សោយកំពូលព្យុះ Lan ត្រូវបានព្យាករណ៍ថា នឹងចលនាទៅកាន់តំបន់សមុទ្រជប៉ុន។ បោសសំអាតបណ្តាតំបន់ជិតក្រុងTokyo នៅថ្ងៃ២២ ខែ១០ ហើយនឹងបន្តវាយប្រហារផ្ទាល់រដ្ឋធានី Tokyo នៅថ្ងៃ២២-២៣ ខែ១០។
ពេលនោះកំពូលព្យុះ Lan នៅមានកម្រិត២ ប៉ុន្តែវាបានប្រែក្លាយជាព្យុះខ្លាំងនិងមានឥទ្ធិពលធំទូលាយ មិនមែនត្រឹមតែព្យុះត្រូពិចនោះទេ ។ យ៉ាងនេះក្តីវាអាចបង្កមហន្តរាយធ្ងន់ធ្ងរដល់រដ្ឋធានី Tokyo ជាអាទិ៍៖ការជន់លិចតាមតំបន់បណ្តោយឆ្នេរសមុទ្រនិងដីគោកដោយសារភ្លៀងខ្លាំង ហើយខ្យល់ខ្លាំងបង្កទៅជាមហន្តរាយ៕