Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកនិងតំបន់ដីសើម គឺមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាន និងផ្តល់នូវសារសំខាន់សម្រាប់ជីវិត សុខុមាលភាព និងសុខភាពរបស់មនុស្ស និងសត្វលើផែនដី

ស្ទឹងត្រែង៖ ប្រធានបទ «តំបន់ដីសើមនិងទឹក» ក្នុងឆ្នាំនេះ គឺបញ្ជាក់ប្រាប់យើងទាំងអស់គ្នា អំពីការរួមចំណែករបស់តំបន់ដីសើម ទាំងបរិមាណ និងគុណភាពទឹកនៅលើភពផែនដី ដែលទឹកនិងតំបន់ដីសើម គឺមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាន និងផ្តល់នូវសារៈសំខាន់សម្រាប់ជីវិត សុខុមាលភាព និងសុខភាពរបស់មនុស្ស និងសត្វលើផែនដី។

នាថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រារព្ធទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «តំបន់ដីសើមនិងទឹក» ដែលដឹកនាំដោយឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ទិវាដ៏មានសារសំខាន់នេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមប្រឹក្សាខេត្ត/ស្រុក កងកំលាំងប្រដាប់អាវុធទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង កាកបាទក្រហមខេត្តស្ទឹងត្រែង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យនិងវិទ្យាល័យអូរស្វាយ តំណាងអង្គការដៃគូ ប្រជាសហគមន៍ និងអ្នកចូលរួមទាំងអស់សរុបចំនួន៣៥០នាក់។ គោលបំណងសំខាន់នៃការប្រារព្ធទិវានេះគឺដើម្បីអប់រំផ្សព្វផ្សាយពីគុណតម្លៃ និងតួនាទីនៃតំបន់ដីសើមដល់សាធារណៈជន ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម ហើយប្រធានបទ «តំបន់ដីសើមនិងទឹក» ក្នុងឆ្នាំនេះ គឺបញ្ជាក់ប្រាប់យើងទាំងអស់គ្នា អំពីការរួមចំណែករបស់តំបន់ដីសើម ទាំងបរិមាណ និងគុណភាពទឹកនៅលើភពផែនដី ដែលទឹកនិងតំបន់ដីសើម គឺមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាន និងផ្តល់នូវសារៈសំខាន់សម្រាប់ជីវិត សុខុមាលភាព និងសុខភាពរបស់មនុស្ស និងសត្វលើផែនដី។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា រីករាយទិវាដីសើមពិភពលោក! តើអ្នកដឹងទេថាទឹកមានបរិមាណតិចជាង១%នៅលើផែនដីគឺជាទឹកសាបដែលអាចប្រើប្រាស់បានហើយភាគច្រើនវាត្រូវបានរក្សាទុកនៅក្នុងតំបន់ដីសើម?
យើងត្រូវអោយទៅលើអ្វីដែលដីសើមធ្វើសម្រាប់ជីវិត។
ដែនជម្រកសត្វព្រៃពាមក្រសោបដែលស្ថិតនៅតំបន់ជួរភ្នំក្រវាញគឺជាប្រភពទឹកយ៉ាងសំខាន់។ វាគឺជា តំបន់ព្រៃកោងកាងដ៏ធំនិងក្រាស់បំផុតមួយនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
តំបន់ជួរភ្នំក្រវាញ៖ មានសារសំខាន់សម្រាប់ជីវិត! ភ្នំក្រវាញបានផ្តល់ទឹកស្អាតសម្រាប់បរិភោគ និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ! ព្រៃឈើគឺជាទីជម្រាលប្រភពទឹកសម្រាប់ទ្រតទ្រង់ជីវិតរបស់ប្រទេសកម្ពុជា រួមទាំងប្រភពទឹកផឹក និងប្រព័ន្ធធារាសាស្ត្រដល់ប្រជាជនរាប់ពាន់នាក់។
ការរក្សាជំហរព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិនិងសម្រាប់ប្រជាជនក្នុងតំបន់ដើម្បីទាញយកផលប្រយោជន៍ពីព្រៃឈើក៏ដូចជាការស្វាគមន៍ភ្ញៀវទេសចរអោយមកទស្សនានៅទីនោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×