Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា គិត ម៉េង ជឿជាក់ថាឆ្នាំ២០២១នេះ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានៅក្នុងវិស័យធុរកិច្ច

ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការជឿជាក់ថា ឆ្នាំ២០២១នេះជាឆ្នាំប្រកបដោយក្តីរំពឹងដ៏ល្អ និងការជួយគាំទ្រដល់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានៅក្នុងវិស័យធុរកិច្ច ខណៈឆ្នាំ២០២០ ផ្ដល់នូវបញ្ហាប្រឈមជាច្រើនដល់វិស័យធុរកិច្ច រាជរដ្ឋាភិបាល ក៏ដូចជាមនុស្សជាតិទាំងមូល។

អ្នកឧកញ៉ា បានបញ្ជាក់ក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី២កុម្ភៈថា
វិលទៅមើលឆ្នាំ២០១៩ គឺជាឆ្នាំដែលសម្រេចបានសមិទ្ធផល និងវិបុលភាពជាច្រើន។ អ្នកឧកញ៉ា ពិតជាមានសេចក្តីរំភើបឥតឧបមាដែលបានឃើញពីភាពរីកចម្រើនលូតលាស់គ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំនោះដែរ លោក ពិតជាមានកិត្តិយសក្រៃលែងដែលបានចូលរួម និងដឹកនាំប្រតិភូ វិនិយោគិន និងដៃគូទាំងជាតិ និងអន្តរជាតិ ដើម្បីបង្កើតបរិយាកាសវិនិយោគកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ឆ្នាំ២០២០ ផ្ដល់នូវបញ្ហាប្រឈមជាច្រើនដល់វិស័យធុរកិច្ច រាជរដ្ឋាភិបាល ក៏ដូចជាមនុស្សជាតិទាំងមូល។ ឆ្នាំនេះដែលជាឆ្នាំទី២១ នៃសតវត្សរ៍ទី២១ គឺជាឆ្នាំដែលនឹងផ្ដល់ឱកាសពង្រីកនិងធ្វើឱ្យរីកចម្រើនតាមរយៈបទពិសោធន៍របស់យើងកាលពីឆ្នាំចាស់។

“ក្នុងឋានៈខ្ញុំជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំជឿថា ឆ្នាំ២០២១នេះជាឆ្នាំប្រកបដោយក្តីរំពឹងដ៏ល្អ និងការជួយគាំទ្រដល់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានៅក្នុងវិស័យធុរកិច្ច ព្រមទាំងជួយសម្រួលដល់ឱកាសអភិវឌ្ឍន៍សម្រាប់សភាពាណិជ្ជកម្ម ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ”ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបញ្ញាក់យ៉ាងដូច្នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×