បាត់ដំបង ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញនគបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកសង្កែ បានទទួលពាក្យបណ្តឹងពីឈ្មោះ ដុក ស្រី មុំ ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ថា មានករណីរំលោភសេពសន្ថវៈលើកូនស្រីជាអនីតិជននៅថ្ងៃ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០៧ និង ៣០ នាទី ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា ស្ត្រីដែលជាម្តាយបានប្តឹងទៅ លើជនល្មើស ១ នាក់ ឈ្មោះ ហួត ហៃ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ បានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ ឈ្មោះ ឌ ស ក អាយុ ០៩ ឆ្នាំ រស់នៅ ចំណុចកើតហេតុ កាលពីថ្ងៃ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ២០ និង ០០ នាទី ។
ពេលទទួលកំណត់ហេតុបណ្តឹងរួច កម្លាំងជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហួត ហៃ បាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០៩ និង ២០ នាទី នៅចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ។
បច្ចុប្បន្នជនល្មើសខាងលើ ត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី ផ្តន្ទាទោសតាមច្បាប់ផ្លូវច្បាប់ ៕ រក្សាសិទ្ទិដោយ៖បញ្ញាស័ក្តិ