Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនអេស៊ីលីដា បានបន្តថយចុះនៅថ្ងៃអង្គារ៍

ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា. បានបន្តថយចុះ០,៣០% ទៀត មកត្រឹម៦៤៣,៥៨ ពិន្ទុ។ ទោះជាភាគហ៊ុនអេស៊ីលីដា ក្នុងថ្ងៃនេះ បានគ្របដណ្តប់ប្រមាណ ៦២% នៃទំហំជួញដូរភាគហ៊ុនសរុប ២៦៥,៩៧ លានរៀលក៏ដោយ ប៉ុន្តែភាគហ៊ុននេះ បានបន្តថយចុះ ៨០រៀល ទៀត មកត្រឹម ១៦.៩០០៛។

ភាគហ៊ុនហ្គ្រេនធ្វីន ក៏បានធ្លាក់ចុះ ចំនួន ៣០រៀល មកត្រឹម៣.៤២០រៀល ផងដែរ។ ផ្ទុយមកវិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកើនឡើង ៨០រៀល មកដល់ ១៤,០០០រៀល។ ជាមួយគ្នានេះដែរ ភាគហ៊ុនបួនទៀត រដ្ឋាករទឹកស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ តំបនសេដ្ឋកិច្ចពិសេសភ្នំពេញ និងផសេថិក បានរក្សាថ្លៃថេរដដែលត្រឹម៦.១០០រៀល ១១.៧៤០រៀល ១.៥០០រៀល និង២.៩៦០រៀល រៀង
គ្នា៕
រក្សាសិទ្ធិដោយ៖CEN

×