សិស្សស្រីអាយុ ១៣ ឆ្នាំ មកពីខេត្តអ៊ីស៊ីកាវ៉ា ប្រទេសជប៉ុន បានក្លាយជាជើងឯកនៃក្រុមអាយុស្របាលនាង នៅក្នុងការប្រកួតទោលតាមអ៊ិនធឺណិតរបស់សហព័ន្ធពិភពលោក Capoeira កាលពីខែមុន។
Akari Tachi ដែលសិស្សននៅវិទ្យាល័យ Matto Junior នៅក្នុងទីក្រុង ហាគូសាន គឺជាបេក្ខជនម្នាក់ក្នុងចំណោម ៨ នាក់ ចុងក្រោយ ដែលមកពីប្រទេសជប៉ុន, រុស្ស៊ី និងព័រទុយហ្គាល់ ដែលបានចូលរួមប្រកួត ក្នុងវិញ្ញាសាជាមួយបេកជនដែលមានអាយុចាប់ពី ១២ ទៅ ១៣ ឆ្នាំ។
អត្តពលិកម្នាក់ៗ បានអនុវត្តការសម្តែងរយៈពេល ៤៥ វិនាទី នៃ capoeira ដែលជាសិល្បៈក្បាច់គុន Afro-ប្រេស៊ីល ដែលរួមបញ្ចូលការការពារខ្លួន របាំកាយសម្ព័ន្ធ និងតន្ត្រី។
Tachi បានចាប់ផ្តើមលេង capoeira នៅពេលនាងជាសិស្សថ្នាក់ដំបូងនៅក្នុងសាលាបឋម។ នាងត្រូវបានជម្រុញដោយឪពុករបស់នាងដែលក៏ជា capoeirista ផងដែរ។
Tachi បាននិយាយថា “ខ្ញុំត្រូវបានទាក់ទាញដល់ capoeira នេះ ពីព្រោះបើប្រៀបធៀបជាមួយក្បាច់គុនដទៃទៀត គឺវាមានសេរីភាព និងមានធាតុជាច្រើនដែលគួរឲ្យចូលចិត្ត”។
សម្រាប់ការប្រកួតជុំចុងក្រោយនៃជើងឯកពិភពលោកកាលពីខែមុន Tachi បានធ្វើចលនាចំនួន ១៥ រួមមាន “au sem sem mao” ដែលជាក្បាច់រ៉ូឡាត បង្វិលកង់រទេះលើអាកាសដែលមិនប្រើដៃ និង“ au batido” ប្រើជាដៃម្ខាងដែលត្រូវការជើងមួយ ដើម្បីទាត់ចំហៀង ខណៈពេលរក្សាជើងម្ខាងទៀតត្រង់។
Tachi បានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា នឹងបន្តការប្រកួតប្រជែងក្នុងកម្មវិធី capoeira នៅពេលអនាគតទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង