Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ក្រើនរំលឹក ដល់ ប្រជាពលរដ្ឋ​បង្កើន ការប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន ពី​ការពុល​ចំណីអាហារ​ឬ​ពុល​ស្រា ក្នុង អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ពិធី​សែនដូនតា​ផ្សេងៗ​

​ភ្នំពេញ ៖ សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ បានលើកឡើងថា ស្រប​ពេលដែល​កម្ពុជា​កំពុង ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ ដែល​នៅតែ​ជា​ហានិភ័យ​ធំ​នៅឡើយ​នោះ ក្រសួង​ក៏​នៅមាន​ការបារម្ភ​អំពី​ឱកាស​ផ្ទុះឡើង​នូវ​ជំងឺឆ្លង​ផ្សេង ៗ​ទៀត និង​ការពុល​ចំណីអាហារ​និង​ស្រា​ផងដែរ​។​

​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ការពុល​ស្រា ឬ​ចំណីអាហារ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​​ពិធី​សែនដូនតា​ផ្សេងៗ​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ ក្នុង
​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធី​សែនដូនតា​ផ្សេងៗ ប្រជាជនមាន​ការជួប​ជុំគ្នា​ច្រើន​តាម​គ្រួសារ តាម​សហគមន៍ និង
​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​។ ស្របពេល​ដែល​យើង​កំពុង​យកចិត្តទុកដាក់​ការពារ​ការចម្លង វីរុស​កូ​វីដ -១៩ ដែល​នៅតែ
​ជា​ហានិភ័យ​ធំ​នៅឡើយ ក្រសួងសុខាភិបាល ក៏​នៅមាន​ការបារម្ភ​អំពី​ឱកាស ផ្ទុះ​ជំងឺឆ្លង​ផ្សេងៗ​ទៀត ការពុល​ចំណីអាហារ ការពុល​ស្រា ​ដែលជា​បញ្ហា​តែងតែ​កើតមានឡើង​នៅតាម​ទីកន្លែង​មួយចំនួន និង​ក្នុង​ក្រុមមនុស្ស​មួយចំនួន​នៅតាម​ភូមិ ឃុំ ស្រុក ខណ្ឌ រាជធានី ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅពេល​មាន​ពិធី​ផ្សេងៗ និង​ការដើរ លេង​កម្សាន្ត​នៅតាម​ទីកន្លែង​នានា
​ដែល​បណ្តាលមកពី​ការខ្វះខាត​ការប្រុងប្រយ័ត្ន និង​ការការពារ​សុខភាពរ​បស់​បុគ្គល​។

​ក្រសួងសុខាភិបាល សូម​លើកទឹកចិត្ត​គ្រប់ៗ​គ្នា ឲ្យ​ចូលរួម​អនុវត្ត​នូវ​វិធានការ​ប្រុងប្រយ័ត្ន រួមទាំង​ការការពារ​ផ្ទាល់ខ្លួន និង
​ក្រុមគ្រួសារ​របស់ខ្លួន​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីសែនព្រេន​នានា ដើម្បី​ជៀសផុត​ពី​បញ្ហា ពុល​ចំណីអាហារ
​ឬ​ពុល​ស្រា សូម​អនុវត្ត​នូវ​កូនសោ​គន្លឹះ​សុវត្ថិភាព​អាហា​ដូចជា ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​។
​ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល​និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោ​របង់​។
​លាង​សំអាត​បន្លែ​ផ្លែឈើ​ជាមួយ​ទឹកស្អាត​ឲ្យ​បាន​ស្អាត​មុន​បរិភោគ​។ សំអាត​សម្ភារ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។​
​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។ ទុកដាក់​ចំណីអាហារ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ។​
​កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង​។ មិនត្រូវ​រក្សាទុក​អាហារ ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព ​ក៏ដោយ ។ បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវ​ឲ្យ​នៅក្រោម​សីតុណ្ហភាព​៥​អង្សា​សេ​។ បើ​យើង​រក្សាទុក​អាហារ
​ក្នុង​ប្រព័ន្ធ​កំដៅ​គឺ​ត្រូវ​ឲ្យ​លើសពី​សីតុណ្ហភាព​៦០​អង្សា​សេ​។​

​ក្រសួង​ជំនាញ​បាន បញ្ជាក់​បន្ថែមថា​៖ បើ​មាន​បញ្ហា​នៃ​ការពុល​អាហារ ឬ​មាន​រោគសញ្ញា នៃ​ការពុល​ស្រា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ ​វិលមុខ ស្រវាំង ភ្នែក សន្លប់ ប្រកាច់ ពិបាក ដកដង្ហើម សូម​ស្វែងរក​ការពិនិត្យ​និង​ព្យាបាល​ជាបន្ទាន់​នៅតាម​
មណ្ឌល​សុខភាព​ឬ​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×