Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​ជា​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទូទាំង​ខេត្តក្រចេះ ត្រូវធ្វើ​អាជីវកម្ម​ប្រកបដោយ​សមធម៌ សុចរិត និង​ធានាបាន​នូវ​ការជឿជាក់​ពី​អតិថិជន

​ក្រចេះ ៖ ការផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញា​ត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នេះ គឺ​ការយល់ដឹង​អំពី​ខ្លឹមសារ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ព្រមទាំង​បទ​ប្បញ្ញា​ត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើក​វិស័យ​ប្រេង​ឥន្ទ​នៈ ដែលជា​ប្រធានបទ​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ជម្រុញ និង​ធានា​ឲ្យ​ការប្រកួតប្រជែង​អាជីវកម្ម​ប្រកបដោយ​សមធម៌​។​

​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញា​ត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​
​ព្រឹក​ថ្ងៃ​ពុធ​ទី​០៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​ក្រចេះ​មាន​រៀបចំ​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញា​ត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ ក្រោម​អធិបតីភាព​ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និង​ឯកឧត្ដម ឌឹ​ម ថេ​ង អគ្គ​នាយរង នៃ​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ព្រមទាំង​អាជីវករ​ជា​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទូទាំង​ខេត្ត ។

​ឯកឧត្ដម ឌឹ​ម ថេ​ង អគ្គ​នាយរង បានបញ្ជាក់​ពី​គោលបំណង​នៃ​អង្គសិក្ខាសាលា​ថ្ងៃនេះ ក្រោម​ការផ្ដួចផ្ដើម​ឡើង​ដោយ​សាខា ក ប ប ខេត្តក្រចេះ សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ពិសេស​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​លើកកម្ពស់​សមត្ថភាព​យ​ល់​ដឹង​អំពី​ច្បាប់​និង​បទ​ប្បញ្ញា​ត្តិ​ជូន​ដល់ អាជីវករ​ជា​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទូទាំង​ខេត្ត អាច​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​ចែកចាយ​ផលិតផល​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ៍ ឬ​ដេប៉ូ​ជូន​ដល់​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​ប្រកបដោយ​សុចរិត និង​ធានាបាន​នូវ​ការជឿជាក់​ពី​អតិថិជន និង​មិន​ឲ្យ​ជះឥទ្ធិពល​ដល់​ជីវភាព និង​សុខុមាលភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ទូទៅ​។

​ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ថ្លែងថា ប្រធានបទ​នៃ​វគ្គ​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺ​ការយល់ដឹង​អំពី​ខ្លឹមសារ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ព្រមទាំង​បទ​ប្បញ្ញា​ត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើក​វិស័យ​ប្រេង​ឥន្ទ​នៈ ដែលជា​ប្រធានបទ​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ជម្រុញ និង​ធានា​ឲ្យ​ការប្រកួតប្រជែង​អាជីវកម្ម​ប្រកបដោយ​សមធម៌ ។

​ទន្ទឹម​នោះដែរ​ឯកឧត្ដម អភិបាលខេត្ត មានសង្ឃឹម​យ៉ា​មុតមាំ​ថា អង្គសិក្ខាសាលា​ថ្ងៃនេះ​ពិតជា​និង​ផ្ដល់នូវ​ចំណេះដឹង បទពិសោធន៍ និង​ព័ត៌មាន​សំខាន់ៗ​ចាំបាច់​សម្រាប់​ប្រយោជន៍​សិក្ខាកាម​ទាំងអស់គ្នា ដូច្នេះ​សូម​លោក លោកស្រី​ដែល​បាន​ចូលរួម​ទាំងអស់ ប្រឹងប្រែង​ត្រងត្រាប់ យកចិត្តទុកដាក់​ស្ដាប់ ហើយ​ត្រូវ​ចូលរួម​ជាម​ត្តិ យោបល់ ឬ​ចោទសួរ​ដល់​វាគ្មិន​ដែលជា​គ្រូឧទ្ទេស​ជំនាញ​ធ្វើ​យ៉ាណា​ជជែក​រក​ឬ​សគល់ ដើម្បី​ស្រាយ​បំភ្លឺ​ចម្ងល់​តាម​ការចាំបាច់ ។

​ឯកឧត្ដម វ៉ា ថន ក៏បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​អជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន្ន ពិសេស​សាខា ក ប ប ដែលជា​អតីត​កាំកុងត្រូល ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ពង្រឹង​ការងារ​របស់ខ្លួន ទប់ស្កាត់​នឹង​បង្ក្រាប់​ឲ្យ​បាន​ទាន់ពេលវេលា មិន​ឲ្យ​ទំនិញ​មិន​ប្រក្រតី​មាន​ដាក់លក់​នៅក្នុង​ទីផ្សា​បាន ត្រូវ​បង្កើន​សកម្ម​ភាពចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​ទីផ្សារ​ជាពិសេស​ចុះ​ត្រួតពិនិត្យ ការដាក់​លក់​ប្រេង​ឥន្ទ​នៈ​នៅតាម​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺង​មាត់​ចំពោះ​អំពើ​ល្មើស​នានា សំដៅ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ពី​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច និង​ផលប៉ះពាល់​ដល់​សុខមាលភាព ។

​មួយវិញទៀត អាជ្ញាធ​ឬ​មាន​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់​ពិសេស​ប្រឹងប្រែង​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប់​ឲ្យ​បាន​ទាន់ពេលវេលា ចំពោះ​សកម្មភាព​ល្មើស​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នកប្រើប្រាស់​ទូទៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×