ទង្វើឆាឆៅ ភាពស្ងៀមស្ងាត់របស់ហ្វូងដំរី បុរសម្នាក់នៅថៃ បានត្រូវហ្វូងដំរីឡោមព័ទ្ធ ហើយគំរាម…។ ចុងក្រោយទាល់ប្រាជ្ញពុំដឹងធ្វើដូចម្តេចក៏លើកដៃសំពះអង្វរ ស្រាប់តែហ្វូងដំរី ងាកចេញទៅដោយស្ងៀមស្ងាត់។
សម្អប់នឹងការចុចស៊ីផ្លេរន្ថើនៗពុំមែនតែមនុស្សទាំងឡាយដែលចរាចរតាមដងផ្លូវទេ សូម្បីដំរីក៏វា… ស្អប់ដែរ។
ថ្មីៗនេះផ្លូវធំមួយក្នុងតំបន់ឧទ្យានជាតិ Khao Yai ប្រទេសថៃ បានកើតមានហេតុការណ៍ដ៏កម្រមួយ។ បុរសម្នាក់ជិះម៉ូតូ ហើយដោយចង់ឲ្យហ្វូដំរីគេចចេញទុកផ្លូវឲ្យខ្លួនទៅមុន បានចុចស៊ីផ្លេលាន់ខ្ទរខ្ទារ។
គាត់ពុំដឹងថា ដំរីជាអម្បូរសត្វស្អប់គេមករំខានហ្វូងរបស់ខ្លួនខ្លាំងណាស់។ ពេលក្រឡេកឃើញបុរសនេះបង្កសម្លេងខ្ទរខ្ទារ ពួកវាផ្ទុះកំហឹង ហើយសម្រេចប្រដៅមេរៀន!…។ ពួកវានាំគ្នាឡោមព័ទ្ធគៀងបុរសនេះរហូតធ្លាក់មកដល់ចិញ្ចើមថ្នល់កៀកជម្រាលភ្នំ ជាហេតុធ្វើឲ្យគាត់ដួល។
បុរសរូបនេះពិតជាលោះព្រលឹង ហើយពុំមានជម្រើសអ្វីក្រៅពីលើកដៃ “បួងសួង” ស្រែកសុំទោសហ្វូងដំរី។ ចម្លែកណាស់! ពួកវាលែងគំរាមហើយក៏ពុំមានកាយវិការខឹងសម្បារទៀតឡើយ។
ពួកវាបានងាកចេញ ហើយនាំគ្នាបន្តដំណើរយ៉ាងស្ងៀមស្ងាត់ ទុកឲ្យបុរសរូបនេះឈរញ័រទទ្រើកក្បែរផ្លូវ។
ឲ្យរាង ! កុំចេះតែហ៊ាននោះ!