Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ជំនួប​ពិភាក្សា ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ចង់ដឹង​អំពី​វឌ្ឍនភាព​ការងារ​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម ស ខេង ទៅកាន់​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០១៩ កន្លងទៅនេះ តើ​មកដល់ពេលនេះ​មាន​វិ​ឌ្ឍ​នភា​ព​អ្វីខ្លះ​ទៅលើ​ការងារ​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល​នៅ​កម្ពុជា​។ ហើយ​ជម្រាបជូន​សម្តេច​អំពី​គំនិត​ផ្តួចផ្តើម​នៅ​ការគាំទ្រ​ដល់​ការងារ​នគរបាល និង​សហគមន៍​។​

​ជាការ​ឆ្លើយតប ទាក់ទង​ការងារ​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាល​បា​បញ្ច​ប់​ការអនុវត្ត​នៅ​ផែនការ​ជាតិ រយៈពេល ១០​ឆ្នាំ ដំណាក់កាល​ទី​១ របស់ខ្លួន និង​កំពុងតែ​រៀបចំ​បន្ត​ផែនការ​ដំណាក់កាល​ទី​២ សម្រាប់​រយៈពេល ១០​ឆ្នាំ​បន្តទៀត ដើម្បី​បន្តការងារ​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល​។
​សម្តេច​ក៏បាន​អរគុណ​ភាគី​អាល្លឺម៉ង់​ដែល​បាន​ជួយ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស​នៅក្នុង​ការរៀបចំ​នៅ​ផែនការ​ជាតិ ១០​ឆ្នាំ​បន្តទៀត​។​

​ចំពោះ​សមិទ្ធិផល​ធំៗ​នៅក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​មានការ​ស្រុះស្រួល​ផ្ទៃក្នុង​ល្អ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​ក៏មាន​ការយល់ដឹង​កាន់តែច្រើន​អំពី​សាធារណៈជន ដែល​នេះ​គឺជា​ទុន​មួយ​ដ៏​ធំ​ក្នុង​ការគាំទ្រ​ដល់​កំណែទម្រង់​ន​នេះ​ឲ្យ​មាន​វឌ្ឍនភាព​ទៅមុខ និង​តាមរយៈ​ផែនការ ១០​ឆ្នាំ ដែល​បាន​ដាក់ចេញ​ដំណាក់កាល​ទី​១ គឺ​បានរៀបចំ​នៅ​លិខិតបទដ្ឋាន ក៏ដូចជា​យន្តការ​ផ្សេងៗ សម្រាប់​ដំណើរការ​កំណែទម្រង់​នេះ ដែល​ក្នុងនោះ​មាន​ជាអាទិ៍ ការរៀបចំ​នៅ​ច្បាប់ ក៏ដូចជា​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់ ដែល​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល​។ ការផ្ទេរ​ធនធាន​និង​អំណាច​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺមាន​វិស័យ​ចំនួន​ពីរ​ដែល​បាន​ផ្ទេរ​ច្រើនជាងគេ ទី​១. វិស័យ​សុខាភិបាល និង​ទី​២. វិស័យ​អប់រំ ។ ហើយនឹង​បន្ត​ពិនិត្យ​លើ​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ដើម្បី​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ទោះបីជា​យ៉ាងណា​ក៏​នៅមាន​បញ្ហា​មួយចំនួន​ផងដែរ ដែល​ត្រូវ​បន្ត​ដោះស្រាយ គឺ​នៅ​មានការ​មិនទាន់​ស្រុះស្រួល​គ្នា​ខ្លះ​នៅលើ​ការងារ​ក្នុង​វិស័យ​របស់​ស្ថាប័ន​មួយចំនួន និង​បញ្ហា​ប្រឈម​មួយទៀត កត្តា​ធនធានមនុស្ស គឺជា​កត្តា​ស្នូល​មួយ​ក្នុងការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×