Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ឆបោក​យក​ម៉ូតូ​គ្រឿង អលង្ការ និង​ប្រាក់ សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​

​ខេត្តបាត់ដំបង ៖ ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះ​ប្រតិបត្តិការ អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់​តំណាង​អយ្យការ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​បញ្ជា​ឲ្យ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ( យកប្រាក់​,​គ្រឿងអលង្ការ​,​និង​ម៉ូតូ )​។​

​ដោយ​អនុវត្តតាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១៤​និង​០០ នាទី​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ ០៤ អ​.​យ របស់​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​បញ្ជា​ឲ្យ​ជនសង្ស័យ​ឈ្មោះ ពៅ វ៉ាន់​ធី ហៅ លី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៥៦ ដែលមាន​ទីកន្លែង​កំណើត​ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​ក្បាល​រមាស ខេត្តកំពត និង​ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ( យកប្រាក់​,​គ្រឿងអលង្ការ​,​និង​ម៉ូតូ ) ។​

កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ វេលា​ម៉ោង ១៧​និង​៣០ នាទី ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ឆបោក ( យក​ម៉ូតូ , ប្រាក់ , និង​គ្រឿងអលង្ការ ) របស់​ជនរងគ្រោះ​ចំនួន ៣ នាក់​៖

១. ឈ្មោះ ដៀ​ត វណ្ណៈ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ( អស់​ខ្សែក​ផ្លាក​ទីន​ទម្ងន់ ៣ ជី​មួយ​ខ្សែ ដំណឹង​ខ្សែក​ផ្លាក​ទីន​ទង្ង​ន់ ៧​ជី​មួយ​ខ្សែ​ទៀត )​។​

2. ឈ្មោះ វុន សាវុធ ភេទ​ប្រុស អាយុ 17 ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ព្រៀង ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ( អស់​ម៉ូតូ 1 គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ 2020 ពាក់​ស្លាក​លេខ​បាត់ដំបង 1AL 9961 ) ។​

៣. ឈ្មោះ វ៉ា​ត់ ភូ​វង្ស ភេទ​ប្រុស អាយុ ១៧ ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ( អស់ប្រាក់​ចំនួន​៥,៥៩៩,០០០​រៀល ) ប្រាំ​លាន​ប្រាំ​សែន​ប្រាំបួន​ម៉ឺន​ប្រាំបួន​ពាន់​រៀល ។​

វត្ថុតាង​ដកហូត​រួមមាន – ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២០ ចំនួន ២​គ្រឿង ( ជា​របស់​ជនសង្ស័យ​១​គ្រឿង និង របស់​ជនរងគ្រោះ ១​គ្រឿង )​។​

បើ​រាម​សភាព​រឿងហេតុ​បាន​បញ្ជាក់ថា កាលពី​ខែ តុលា ឆ្នាំ ២០២០ ជនសង្ស័យ​បានធ្វើ​ដំណើរ​មកពី​ខេត្តបន្ទាយមានជ័យ មក​ស្នាក់នៅ​ផ្ទះសំណាក់​មួយកន្លែង​ម្តុំ​ស្រែ ១០០ ក្នុង​ខេត្តបាត់ដំបង ហើយ​ជនសង្ស័យ​បាន​ស្នាក់នៅ​ផ្ទះសំណាក់​នោះបាន​២ យប់​ក៏បាន​ស្គាល់​ក្មេងៗ ប្រុស​ចំនួន ៣ នាក់ ដែលមាន​អាយុ ១៦​ទៅ ១៧ ឆ្នាំ ហើយ​ជនសង្ស័យ​ក៏បាន​នាំ​ដើរ​ស៊ីចុក​និង ទិញ​ខោអាវ ស្បែកជើង ទូរ​សព្ទ​ដៃ​ឲ្យ​ក្មេងៗ​ទាំងនោះ ក្រោយមកទៀត​ជនសង្ស័យ​បាន​ឲ្យ​ក្មេងៗ​ទាំងនោះ​ជូន​ខ្លួន​ដើរ​យកលុយ របរ​តាម​ផ្សារ​ក្នុង ១​ថ្ងៃ ៤​ដង ប្រហែល​១​សប្តាហ៍ ដោយ​ចំណាយ​អស់ប្រាក់​ប្រហែល ១.៧០០ ដុល្លារ ហើយ​ជនសង្ស័យ​ក៏មាន​គំនិត ឆបោក ក៏​ហៅ​ក្មេងៗ​ទាំងនោះ​ទៅ​ហូប​អី​នៅ​កញ្ចុះ ហើយក៏​បាន​ឲ្យ​ក្មេងប្រុស​ម្នាក់​ដែល​ខ្លួន​ហៅថា​ឈ្មោះ​អាតូច ឲ្យ​យក​ខ្សែក​ទម្ងន់ ៥ ជី ឲ្យ​ខ្លួន​ហើយ​ខ្លួន​នឹងធ្វើ​ឱ្យ​ថែម ៥​ជី ទៀត​គ្រប់​១​ដំឡឹង បន្ទាប់មក​បងស្រី​រប​ស់​ក្មេងប្រុស​នោះបាន​យកលុយ​ឱ្យ​ខ្ញុំ​ចំនួន ៥ លាន​រៀល ដើម្បី​ថា​យក​ធ្វើ​ខ្សែក ខ្សែដៃ​ឱ្យ ពេលនោះ​ជនសង្ស័យ​បានទទួល​ខ្សែក និង​ប្រាក់​ហើយ ក៏​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​ម្ដុំ ស្រែ​១០០ នោះ​វិញ ។ លុះដល់​ព្រឹកស្អែក​ឡើង​ជនសង្ស័យ​ក៏បាន​នាំ​ក្មេងៗ​ទាំងនោះ​ទៅ​អប់​ពណ៌​សក់ នៅ​ម្ដុំ​ផ្សារ​ថ្មី​ក្នុង​ក្រុង​បាត់ដំបង នៅពេលដែល​ពួកគេ​កំពុង​អប់​សក់​នោះ ជនសង្ស័យ​បាន​និយាយ​ថាឱ្យ​សោ​ម៉ូតូ​មក​បង បង​ជិះ​ទៅយក​លុយ​គេ ពេល​បាន​សោ​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏​ជិះ​ទៅ​បាត់​រួច​គេចខ្លួន​តែម្ដង រហូតមកដល់​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ ទើប​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​តែម្ដង ។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×