ក្តាមថ្មពិតជាអាងដង្កៀបដ៏រឹង ដើម្បីវាយប្រហារចាប់យកចំណីក៏ដូចជាការពារខ្លួន។ ចំណែកមឹកវិញវាមានភាពទន់ល្មើយ សំអាងលើប្រមោយវែងៗរបស់វាជាអាវុធ។
ការងាយសង្គ្រប់ដោយប្រថុចញ៉ុចបីសំណាក់មឹក ដែលមានទំហំប្រហែលគ្នា បានធ្វើឲ្យក្តាមថ្មពុំមានឱកាសតដៃ…។
ថ្មីៗនេះគណនី Posche Inchrisied បានបង្ហាញរូបភាពអមដោយខ្សែវីដេអូ១បង្ហាញពីការវាយប្រហារក្តាមដ៏ពូកែអស្ចារ្យ។
ក្តាមថ្ម១ធំកំពុងដើររំភើយលើផ្ទាំងថ្ម ទិដ្ឋភាពជុំវិញដ៏ស្ងៀមស្ងាត់បានធ្វើឲ្យវាហាក់ដូចជាបាត់បង់ការប្រុងប្រយ័ត្ន។
ស្មានពុំដល់ ពេលដើរមកកៀកមាត់ទឹក… វាពុំដឹងថា ជាវេលាចុងក្រោយនៃជីវិតរបស់វា។
ពីក្រោមផ្ទៃទឹកហូរ ឃ្លាំមើលពេលឃើញក្តាមថ្មធ្វេសប្រហែសវាស្ទុំពីក្រោមទឹកឡើង រួចប្រើប្រមោយក្រសោបក្តាម។
រងការវាយប្រហារប្រថុចញ៉ុច ក្តាមប្រឹងបោលរត់ តែវារទៅពុំរួច ព្រោះប្រមោយមឹកបានក្រសោបជាប់ខ្លួន ហើយនឹងដង្កៀបដ៏ធំរបស់វា។ មឹកបានចលនាសន្សឹមៗចុះមកកាន់មាត់ទឹក។
ចុងក្រោយវាអូសក្តាមចូលទៅរូងរស់វា។ ប្រហែលប៉ុន្មានថ្ងៃក្រោយក្តាមអភ័ព្វសល់តែសំណកប៉ុណ្ណោះ៕ ចន្ទ្រា