Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់​រួម​អ្នកដំណើរ​ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​ទៅបុក​ពីក្រោយ​រថយន្ត​២​គ្រឿង កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​បើករថយន្ត​ស៊េរី​ទំនើប ក្នុង​ល្បឿន​លឿន​ទៅបុក​ពីក្រោយ​រថយន្ត​២​គ្រឿង​ទៀត កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំង​៣​គ្រឿង សំណាង​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០០​និង​៤០​នាទី​ឈានចូល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សុធារស កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រង់ចាំ​ស្តុ​ប​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ព្រះសីហនុ 2A85 31 បើកប​ដោយ​ជនជាតិ​ចិន ធ្វើដំណើរ​មកពី​ក្រោយ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំង​៣​គ្រឿង​យ៉ាងដំណំ​។ ចំណែក​តៃកុង​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន ចុះមក​ដល់​រួច​បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទាំង​៣ គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×