ភ្នំពេញ ៖ បុរសម្នាក់បានដើរចេញពីផ្ទះបងប្អូន ត្រូវត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពកាប់ជាច្រើនកាំបិតប្លន់យកទូរស័ព្ទនិងខ្សែក បានសម្រេចរួចគេចខ្លូនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ខែកម្ភៈឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវ៤៣២ ចំណុចជិតស្តុបទួលទំពូង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរចេញពីផ្ទះ ម្ដុំខាងក្រោយស្ថានទូតចិន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមិនដឹងលេចមុខជនសង្ស័យមួយក្រុម ធ្វើសកម្មភាពកាប់ទៅគាត់ជាច្រើនកាំបិតចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ឈាមស្រោចពេញខ្លួន រួចបានប្លន់យកទូរស័ព្ទមួយគ្រឿងនិងខ្សែកមួយខ្សែ រួចរត់គេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយកើតហេតុខាងលើ ជនរងគ្រោះបានដេកសន្លប់នៅកណ្ដាលថ្នល់ គ្មានសមត្ថកិច្ចមកអន្តរាគមន៍នោះទេ មានតែអ្នកសារព័ត៌មានជួយលើកទៅគៀនផ្លូវ រួចបានទាក់ទងទៅខាងរថយន្តសាម៉ុយគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភាមៗ៕ រក្សាសិទ្ធិដោយ៖ សា មេត