ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ឌុបគ្នា ចេញពីធ្វើការរួចឆៀងចូលហូបអីបន្តិច រួចបន្តដំណើរជិះម៉ូតូចេញទៅផ្ទះវិញ ស្រាប់តែលេចមុខបុរស់ម្នាក់ ដែលគេស្គាល់ជាមន្ត្រីនគរបាលជិះម៉ូតូដេញពីក្រោយ មកធាក់ទៅលើជនរងគ្រោះ រួចដកកាំភ្លើងខ្លីគំរាមបាញ់បណ្ដាលផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកឃាត់ខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃពុធទី៣ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកនិចមួយគ្រឿង មិនចាំផ្លាកលេខ បានឌុបគ្នាចេញពីធ្វើការនៅម្តុំសួនការណាឌីយ៉ា រួចចូលហូបអីនៅផ្លូវជិតវត្តអង្គតាមិញ ពេលហូបរួច ហើយបាននាំគ្នាជិះចេញមកវិញគោលបំណងត្រឡប់ទៅផ្ទះវិញ នៅផ្សារព្រៃទា ខណៈមកដល់ចំណុចកើតហេតុជិតស្តុបទួលពង្រ
ក៏ត្រូវបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅផ្លាកលេខ នគរបាល 1.2345 មកពីក្រោយមិនដឹងខឹងរឿងអ៊ី រួចធាក់ទៅលើជនរងគ្រោះបានដកកាំភ្លើងគំរាម ហើយជនរងគ្រោះយុវជនម្នាក់ភ័យស្លន់ស្លោជិះម៉ូតូរត់ចោលនារីរងគ្រោះហើយនាង បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ នាំខ្លួនជនបង្កទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីសាកសួរ។
ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរួច ដោយជនរងគ្រោះសុំមិនដាក់ពាក្យបណ្តឹង ក៏សមត្ថកិច្ចធ្វើកំណត់ហេតុមិនឲ្យគុំគួនគ្នាទៀត រួចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ៖ សាមេត