Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ជំនួស ! អ៊ីចឹងៗ​តើ បាន​ចេះតែ​គ្រោះថ្នាក់​! ហើយ​តាំង​ចូល​ឡាន ថា​ឡាន​ខុស​…. (​វីដេអូ​)

​ភ្នំពេញ ៖ ជាការ​កត់សម្គាល់ គ្រោះថ្នាក់​ចរាចរណ៍​នាពេល​ប​ច្បុ​ប្បន្ន​នេះ ឃើញថា​បានកើត​ឡើង​ឥតឈប់ឈរ​ជា​រៀងរាល់ថ្ងៃ មិន​ថា​ពេល​ឈប់ ឬក៏​ពេល​ថ្ងៃ​នោះទេ ដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់ និង​របួស គួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង​។

​វា​ជាការ​ពិតណាស់​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍ គឺ​បាន​កើតឡើង ដោយសារ​បណ្តាលមកពី​កក្តា​ការបើកបរ​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​៖ បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​មិនចេះ​យោគយល់​គ្នា បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​មិនមាន​ការប្រុងប្រយ័ត្ន និង​បើក​ជែង​ព្រហើនៗ​ជាដើម​។​

​ទាក់ទង​នឹង​លើកឡើង​ពី​កក្តា​ដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ ក្នុងនោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ ក្នុងនាម​ជា​អ្នកប្រើប្រាស់​រថយន្ត បាន​បញ្ចេញ​វីដេអូ​ចំនួន​២ បង្ហាញ​ឲ្យ​ឃើញ​អ្នកបើកបរ​ម៉ូតូ​ភាគច្រើន គឺ​មិនសូវ​ជា​គោរព​ច្បាប់ និង​មានការ​ប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​នោះទេ ដោយ​គាត់​បាន​ភ្ជាប់​សារ​បង្ហាញ​អារម្មណ៍​បែបនេះ​ថា​៖ «​សុទ្ធ​កំពូល​មនុស្ស ចេញពីផ្ទះ​ម្ដងៗ​ចង់​គាំងបេះដូង​»​។​

​ជាមួយគ្នានេះ​ផងដែរ ឃើញថា មាន​អ្នកប្រើប្រាស់​ឡាន​ដែល​ពួកគាត់​បើកបរ​គោរព​ច្បាប់ ក៏បាន​បញ្ចេញ​ឲ្យ​ដឹងថា​៖ «​រាល់ថ្ងៃ​បែប​នឹង​ហើយ អ៊ីចឹង​បាន​ខ្ញុំ​មិន​ចង់​ជិះឡាន​, រាល់ថ្ងៃ​មាន​លុយ​ទិញ​ម៉ូតូ​ជិះ ដឹង​តែ​ពី​ជិះ គ្មាន​ស្គាល់​ច្បាប់​ប្រកាន់​ឆ្វេង​ឬ​ស្តាំ​ទេ ពិបាក​ណាស់​, ជិះ​ម៉ូតូ​ដាក់​ភ្នែក​ទៅក្រោយ​ហើយ​បែប​, សីលធម៌​មនុស្ស​ក្នុងការ​បើកបរ​ម៉ូតូ និង PassApp ក្នុងសង្គម​បច្ចុប្បន្ន មានការ​ធ្លាប់​ចុះ​គួរអោយ​ព្រួយបារម្ភ​។ អ្នកបើករថយន្ត​ទាំងឡាយ ខ្លាច​ពួកគាត់​ណាស់​!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×