Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​នូវ​កំណើន​តិចតួច​

​ទោះបីជា​ភាគហ៊ុន​បួន​ក្នុងចំណោម​ប្រាំពីរ​បាន​ធ្លាក់ចុះ​យ៉ាងណាក្តី ក៏​ស​ន្ទ​ស្សន៍​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ងើប​ឡើងវិញ ០,០៥% មកដល់ ៦៤៣,៩១ ពិន្ទុ​ដែរ​។

​ដោយឡែក ភាគហ៊ុន​ទាំង​បួន​នោះ រួមមាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ហ្គ្រេ​ន​ធ្វី​ន ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បាន​ថយចុះ ១០០​រៀល ១២០​រៀល ៤០​រៀល និង​២៨០​រៀល មក​បិទ​ត្រឹម​៦.០០០​រៀល ៣.៣០០​រៀល ១១.៧០០​រៀល និង​១៣.៧២០​រៀល រៀង​គ្នា​។

​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផេស​ថិ​ក បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ១.៥០០​រៀល និង​២.៩៦០​រៀល​។ កំណើន​១០០​រៀល ក្នុងថ្ងៃនេះ បានធ្វើឱ្យ​ភាគហ៊ុន​អេស៊ីលីដា​C​ឡើងដល់​១៧.០០០​រៀល និង​បាន​គ្របដណ្តប់​ប្រមាណ ៤៣% នៃ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប ៣១៥,២៨ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖ CEN

×