Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​បុរស​វ័យ ២៥ ឆ្នាំ ដើមកំណើត​ខ្មែរ​ឡាវ មាន​រាងកាយ​ខុសពី​មនុស្ស​ធម្មតា​

spot_img

​ស្ទឹងត្រែង ៖ បុរស​វ័យ ២៥ ឆ្នាំ បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់ខ្លួន ដោយសារតែ​រូបគេ​មាន​រាងកាយ​ខុសពី​អ្នកដទៃ​។ បុរស​នេះ រស់នៅ​ភូមិ​បាន​ហួយ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
បាន​ហួយ គឺជា​ភូមិ​មួយ​ស្ថិតនៅ​ខាងកើត​ទន្លេសេកុង ក្នុង​តំបន់​ដាច់ស្រយាល​មួយផ្នែក នៃ​ស្រុក​សៀម​ប៉ាង​។ ចូរ​ស្វែងយល់​ពី​ពាក្យ​បាន​ហួយ​បន្តិច​។ បាន​ហួយ​ជា​ភាសា​ឡាវ​បើ​បកប្រែ​មកជា​ខ្មែរ បានន័យថា​បាន គឺជា​ឈ្មោះ​ភូមិ​រីឯ​ហួយ​ប្រែ​ថា​អូរ​។ បាន​ហួយ​ប្រែ​មក​ភាសា​ខ្មែរ​ថា​ភូមិ​អូរ​។ អ្នកភូមិ​នៅ​ទីនោះ​និយាយ​តែ​ភាសា​ឡាវ ជា​ទម្លាប់​តាម​ការរស់នៅ​របស់​ពួកគាត់​។​

ពេល​អ្នកសារព័ត៌មាន​យើង​ជួប​ជាមួយ​បុរស​កម្ពស់​មួយ​ម៉ែត្រ​ពីរ​តឹក គាត់​បាន​និយាយ​រៀបរាប់ថា នៅក្នុង​គ្រួសារ​មានតែ​រូបគាត់​ម្នាក់​ប៉ុណ្ណោះ​គ្មាន​បងប្អូន​ទេ​។ អ្នកភូមិ​នៅ​ទីនោះ​ហៅ​ឈ្មោះ​គាត់​ថា គម ដោយសារតែ​គាត់​មាន​មាន​រាងកាយ​ជើង និង​ដៃ​ស្វិត​ខុសពី​អ្នកដទៃ​។​

បុរស​គម​បាន​និយាយទៀតថា ខ្លួន​អាចធ្វើ​ដំណើរ​បាន​ដោយ​ថ្មើរជើង​តែ​នៅ​ក្នុងភូមិ​ប៉ុណ្ណោះ ពេល​ចង់​ទៅណា​ឆ្ងាយ​ទាល់​តែមាន​អ្នក​ដឹក​តាម​ម៉ូតូ​។ គាត់​ពិតជា​តូច​ចិត្តនឹង​វាសនា​ខ្លួនឯង​ខ្លាំងណាស់ ដែល​រស់​នៅលើ​ផែនដី​នេះ​ជាមួយ​គ្រួសារ​ក្រីក្រ ហើយ​រាងកាយ​មិន​ដូច​អ្នកដទៃ​។ គាត់​ចង់​រកស៊ី​ប្រកបមុខរបរ​អ្វី​ក៏​មិនកើត មិនមាន​លទ្ធភាព​ប្រើ​កម្លាំងបាយ​បាន​ដូច​គេឯង​។​
សាច់ញាតិ​បុរស​គម​នោះ បាន​និយាយ​បន្ថែមថា អ្នកភូមិ​ពិតជា​អាណិត​គាត់​ខ្លាំងណាស់​។ គាត់​បាន​ពិការ​តាំងពី​កំណើត​ទៅហើយ​។ នៅក្នុង​គ្រួសារ​មានតែ​គាត់​ម្នាក់​ប៉ុណ្ណោះ​។​

ដូច្នេះ​មានតែ​បងប្អូន​ទេ​ដែល​ជួយផ្ដល់​កម្លាំងចិត្ត​គាត់ និង​ជួយផ្ដល់​បាយទឹក ដើម្បី​សម្រាល​បន្ទុក​ឪពុកម្ដាយ​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​

spot_img
×