Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំង​កូ​វីដ​១៩ នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​៧ កុម្ភៈ ខាងមុខ​នេះហើយ​(សំឡេង)

spot_img

​ភ្នំពេញ ៖ តាមរយៈ​សារ​ជា​សំឡេង​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ដល់​ក្រុមការងារ​វ៉ាក់សាំង​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ពោលគឺ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​តែម្ដង វ៉ាក់សាំង​កូ​វីដ​១៩ នឹង​មកដល់​ប្រទេស​កម្ពុជា​ហើយ​។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា ដូច​អ្វីដែល​សម្ដេច​បានប្រកាស​នា​រយៈពេល​កន្លងមក​ថា នៅពេលដែល​វ៉ាក់សាំង​មកដល់ សម្ដេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផ្ទាល់​តែម្ដង ដូច្នេះ សម្ដេច​តេ​ជោ​បាន​ជម្រាប​ឲ្យ​ក្រុមការងារ​រៀបចំ​ពិធី​ទទួល​វ៉ាក់សាំង​នៅ​ថ្ងៃទី​៧​កុម្ភៈ​ខាងមុខនេះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×