Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េ​តំ​ហ្វេ​តា​មីន​១​គីឡូក្រាម តម្លៃ​ប្រមាណ ៥០០០$ នៅ​តំបន់ត្រីកោណមាស ប៉ុន្តែ​នៅ​អូស្ត្រាលី តម្លៃ​ដល់​ទៅ​១០០០០០$

​ភ្នំពេញ​៖ ក្នុង​កិច្ច​ជំនួប​ពិភាក្សា​រវាង​នគរបាលជាតិ​កម្ពុជា ជាមួយ​តំណាង​នគរបាល សហព័ន្ធ​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​រំលេច​ឡើង​នូវ​ខ្លឹមសារ​ពិភាក្សា​ថា នៅ​តំបន់ត្រីកោណមាស ម៉េ​តំ​ហ្វេ​តា​មីន​១​គីឡូក្រាម តម្លៃ​ប្រមាណ​៥០០០$ ប៉ុន្តែ​នៅ​អូស្ត្រាលី តម្លៃ​ដល់​ទៅ​១០០០០០$​។​

នៅ​ព្រឹក​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ជួបពិភាក្សា​ជាមួយ​លោក អែន​ថូ​នី មឹក​ក្វា​យ​(Anthony Maguire) នាយ​នគរបាល​ជាន់ខ្ពស់ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី (AFP) អម​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា និង​សហការី​។

​យោងតាម​ខ្លឹមសារ​ពិភាក្សា ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនាការ នៃ​សហប្រតិបត្តិការ រវាង​នគរបាលជាតិ​កម្ពុជា និង​នគរបាល​សហព័ន្ធ​អូស្ត្រាលី​កន្លងមក ជាពិសេស ក្នុង​គម្រោង Strike Force Dragon ។ លេចធ្លោ​កិច្ចសហការ​ផ្លាស់ប្ដូរ​ព័ត៌មាន តស៊ូ​ករណី​រកឃើញ​និង​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​លំហរ​សមុទ្រ ៣​ករណី​ធំៗ​ដែលមាន​ឧក្រឹដ្ឋជន​ចំនួន​៣​ក្រុម ដកហូត​គ្រឿងញៀន​ជិត​២​តោន​។​

ពិភាក្សា ឯកភាព ក្នុងការ​សន្និដ្ឋាន​វាយតម្លៃ​ពី​មូលហេតុ ” បង្ក្រាបបាន​កាន់តែច្រើន ប៉ុន្តែ​បទល្មើស​គ្រឿងញៀន​កាន់តែ​កើនឡើង​” : – កំណើន​នៃ​ការផលិត​ដាំ​ដុះ​ក្នុង​ពិភពលោក​និង​តំបន់​។ – កំណើន​នៃ​តំរូវការ​និង​ទីផ្សារ​។ – ក្នុងតំណាក់កាល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បណ្ដា​ព្រំដែន​ត្រូវបាន​រឹតបន្តឹង​និង​បិទ​បង្ក​ការរាំងស្ទះ​ដល់​ការ​ចរាចរ​គ្រឿងញៀន ដែល​ឧក្រឹដ្ឋជន​បង្កើន​ការផលិត ។ – នៅ​កន្លែង​ផលិត​តម្លៃ​គ្រឿងញៀន​ចុះថោក​៣ ទៅ​៤​ដង ប៉ុន្តែ​នៅ​ចុង​ទី​តម្លៃ​កាន់តែ​កើនឡើង ( ឧទាហរណ៍​. នៅ​តំបន់ត្រីកោណមាស ម៉េ​តំ​ហ្វេ​តា​មីន​១​គីឡូក្រាម តម្លៃ​ត្រឹម​៣០០០$ ទៅ​៥០០០$ ប៉ុន្តែ​នៅ​អូស្ត្រាលី តម្លៃ​ដល់​ទៅ​១០០០០០$) ។ – កិច្ចប្រតិបត្តិការ ភាគច្រើន​បង្ក្រាប មិន​ដល់​ឬ​សគល់ ម្លោះ​ហើយ​មេខ្លោង និង​មុខសញ្ញា​សេស សល់​ឆ្លៀត​បន្តសកម្មភាព​ល្មើស​។​

មូលហេតុ​ខាងលើនេះ ធ្វើ​ឲ្យ​ក្រុម​ឧក្រឹដ្ឋជន​ប្ដូរ​ឧបាយកល ក្នុងការ​ចរាចរ ជួញដូរ និង​រក​ច្រក​នាំចេញ​ដោយ​បរិមាណ​ច្រើន​។​

យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​គឺ :” ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ដល់​ឬ​សគល់ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​សំអាត​ប្រាក់​” ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​ផ្ដាច់​ខ្សែរយៈ​សកម្មភាព​និង​ប្រភព​ហិរញ្ញវត្ថុ​។

ភាគី​នគរបាល​អូស្ត្រាលី បាន​លើក​បទពិសោធន៍​សហកា​រ​ជាមួយ នគរបាល​ហូ​ឡង់​ក្នុងការ​ប្រមាញ់​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ចិន​(​តៃវ៉ាន់​) ឈ្មោះ Tse Chi Lop នៃ​បណ្ដាញ​ឧក្រឹដ្ឋ​”​សាម​ហ្ករ​” ដែល​កន្លងមក​នគរ​បាល​កម្ពុជា ក៏បាន​ចាប់បញ្ជូន​មេខ្លោង​ម្នាក់​បញ្ជូនទៅ មី​យ៉ាន​ម៉ា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×