Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ឃ្មួញ ដាច់​ភ្លើង​ប្រើ ដោយ​រថយន្ត​ដឹក​ដែក​មួយគ្រឿង រ៉ឺ​យ៉ែ​បុក​បង្គោល​ភ្លើង​បាក់​ឣ​ស់​១​ដើម​

spot_img

​ភ្នំពេញ ៖ រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹក​ដែក​មួយគ្រឿង រ៉ឺ​យ៉ែ​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​បាក់​ឣ​ស់​មួយ​ដើម បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ឃ្មួញ ដាច់​ភ្លើង​ប្រើប្រាស់​។​

​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រសៀល ថ្ងៃទី​៤​ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​បុរស​ម្នាក់ ដែលជា​តៃកុង​រថយន្ត​ខាងលើ បើករថយន្ត​មួយគ្រឿង ប្រភេទ​សណ្តោង​រ៉ឺម៉ក​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3E 4255 បើក​ចូលក្នុង​ឃ្លាំង​ស្តុក​ដែក រួច​រ៉ឺ​យ៉ែ​ចេញមកក្រៅ​បាន​បុក​បង្គោល​ភ្លើង​បាក់​ឣ​ស់​មួយ​ដើម ដែលមាន​តម្លៃ​សរុប​រាប់ពាន់​ដុល្លារ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ចរាចរណ៍​ជំនាញ​ក្រុង ចុះទៅ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សួង សាម​

spot_img
×