Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សាធារណការ ៖ យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ជាង ១​សែន​គ្រឿង​ត្រូវបាន​ត្រួតពិនិត្យ​ក្នុង​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ក្រុមការងារ ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស រាជធានី ខេត្ត បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត ប្រចាំឆ្នាំ​២០២០ សរុប​ជាង​មួយ​សែន​គ្រឿង ក្នុងនោះ​កាត់​ទ្រុង​ជាង ១០០ គ្រឿង ដោះ​រាន​ត​ខាងក្រោយ​ជាង ១០០ គ្រឿង រថយន្ត​គ្មាន​ផ្លាកលេខ​ជាង ១០០ គ្រឿង ។

​ការបញ្ជាក់​នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ ២០២០ និង​ទិសដៅ ការងារ ឆ្នាំ​២០២១​នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​អគារ “S” រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ នេះ ។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ក្រុមការងារ​សិក្សា និង​វិសោធនកម្ម​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដឹកនាំ​ដោយ លោក តូច ចាន់ កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​ប្រជុំ ចំនួន ១៧ លើក បាន​ចប់​រួចរាល់ និង​កំពុងតែ​ពិនិត្យ​សារ​ឡើងវិញ ដើម្បី​ដាក់ជូន​សម្តេច​ក្រឡាហោម សម្រេច​ជា ចុងក្រោយ ។​
​លោក​បាន​បន្តថា ក្រុមការងារ​ត្រួតពិនិត្យ យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​រាជធានី ខេត្ត​បានធ្វើការ​ត្រួតពិនិត្យ យានយន្ត​ប្រចាំឆ្នាំ ២០២០ ទទួលបាន​លទ្ធផល​ស​រុ​ប ចំនួន ១០០.០៥៩ គ្រឿង ក្នុងនោះ​កាត់​ទ្រុង​ចំនួន ១១១ គ្រឿង ដោះ រាន​ត​ខាងក្រោយ​ចំនួន ១៥១ គ្រឿង រថយន្ត​គ្មាន​ផ្លាកលេខ​ចំនួន ១៨៤ គ្រឿង ណែនាំ​រថយន្ត​ដឹកទំនិញ​ខុស​លក្ខណៈ បច្ចេកទេស ចំនួន ៤.២០០ គ្រឿង ដោះ​ភ្លើង​រថយន្ត​បំភ្លឺ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ៨១៩ គ្រឿង រថយន្ត​ខ្វះ​ឯកសារ ចំនួន ៦.២១០ គ្រឿង គ្មាន បណ្ណ បើកបរ ចំនួន ៧៣៣ នាក់ ប្រើ បណ្ណ បើកបរ ខុស ប្រភេទ យានយន្ត ចំនួន ១.៦៨៣ នាក់ រថយន្ត​ត្រួត​ពិនិត្យឃើញថា ត្រឹមត្រូវ​ចំនួន ៨១.៩៥៣ គ្រឿង បញ្ជូន​រថយន្ត​ទៅ​ស្នងការដ្ឋាន​ចំនួន ៨២ គ្រឿង បានធ្វើ តេស្ត​រកសារ​ជាតិ​ញៀន អ្នកបើកបរ​និង​ព្រូឡាន​ចំនួន ១.២៥១ នាក់ មាន​ផ្ទុក​សារជាតិ​ញៀន​ចំនួន ១៥៣ នាក់ ( អ្នកបើកបរ ៨ នាក់ ) មិន​ពាក់​ខ្សែក្រវាត់ ២.០៥៧ នាក់ មិន​ពាក់មួក​សុវត្ថិភាព ១.៥៥២ នាក់ បក​ស្តុ​ត​ខ្មៅ​រថយន្ត ៣៥ គ្រឿង ផ្លាកលេខ​ក្លែងក្លាយ​មួយគ្រឿង បណ្ណ​បើកបរ​ក្លែងក្លាយ​មួយ​នាក់ បើកបរ​ហួស​ល្បឿន​ពីរ​គ្រឿង រថយន្ត​ធ្វើការ អប់រំ​ណែនាំ ៨៥ គ្រឿង រថយន្ត​ថៃ​ខុស​លក្ខណៈ​បច្ចេកទេស ១៧ គ្រឿង ( ធ្វើ​កិច្ចសន្យា ) ៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

spot_img
×