Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ថា​មែនៗ​! ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កោះហៅ​អា​ជី អា​ម៉ី និង​អ្នក​សម្តែង​រឿង «​ទុំ​ទាវ ២០២១» ទាំងអស់​ទៅ​ដុះក្អែល នៅ​ថ្ងៃទី​…

​បើ​ទោះ​ត្រូវបាន​លុបចេញ​វិញ​យ៉ាងណា តែ​រឿង «​ទុំ​ទាវ ២០២១» របស់​ក្រុម​អ្នកលក់​ឡេ​ពង្រីក​ដើមទ្រូង អា​ជី និង​អា​ម៉ី ដែល​អួត​រកបាន​១​ថ្ងៃ ១០ ទៅ ២០ ម៉ឺន​ដុល្លារ ត្រូវបាន​រីក​រាលដាល​ដូច​ទឹកបាក់​ទំនប់ នៅតាម​ផេ​ក​មួយចំនួន និង​នៅលើ​បណ្តាញ​សង្គម Tik Tok ដែល​បង្ក​ឲ្យ​មានការ​រិះគន់​កាន់តែ​ក្តៅគគុក​។​

​វីដេអូ​រឿង «​ទុំ​ទាវ ២០២១» នេះ​ផងដែរ ដែល​ដឹកនាំ​សម្តែង​ដោយ​មេក្រុម​ឈ្មោះ AhGi Leader ត្រូវបាន​មហាជន​មើលឃើញថា មាន​ឈុត​ឆាក​កាយវិការ​ដ៏​មិន​សមរម្យ​ច្រើន ជាពិសេស​បាន​យក​តួអង្គ​តំណាង​ឲ្យ​ព្រះសង្ឃ បែរមក​សម្តែង​ក្នុង​លក្ខណៈ​បែប​កំប្លែង​លេងសើច​ដ៏​មិន​សមរម្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​តម្លៃ​ព្រះពុទ្ធសាសនា តម្លៃ​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម​។​

​ហើយ​បើទោះជា​កញ្ញា អា​ជី និង​ប្អូនស្រី អា​ម៉ី បាន​លុបចោល​វីដេអូ​នោះ និង​ក៏​ដូច​ចេញមុខ​សុំទោស​ជា​សាធារណៈ នូវ​រាល់​កំហុសឆ្គង​របស់​ក្រុម​សម្តែងខ្លួន​យ៉ាងណាក៏ដោយ តែ​វា​ហាក់​គ្មាន​ប្រសិទ្ធិភាព​នោះទេ ខណៈ​មហាជន​ដែលមាន​ការខឹង​សម្បារ​ខ្លាំង បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ជម្រុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ ទៅលើ​ក្រុម​នេះ​ឲ្យ​បាន​ដាច់ខាត ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នក​ក្រោយៗ​។​

​ដោយឡែក​នៅមុននេះ​បន្តិច យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ហេង ឡុង បាន​បង្ហោះ​ឲ្យ​ដឹង​បន្ថែមថា​៖ «​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​លិខិតអញ្ជើញ​ម្ចាស់​ផេ​ក Hokima និង​អ្នក​សម្ដែង​រឿង ទុំ​ទាវ ក្នុង​ផេ​ក Hokima ចូលទៅ​កាន់​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខ ក្រោយ​មានការ​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×