Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ចាប់ខ្លួន​ក្មេង​ទំនើង​២៨​នាក់​ជិះ​ម៉ូតូ​អូស​ដាវ​សាំ​ម៉ូ​រ៉ៃ​ពេញ​ថ្នល់​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​និង​មាន​គ្រឿងញៀន​០៧​កញ្ចប់​

​ភ្នំពេញ​៖ នគរបាល​ទទួល​ផ្នែក​ការងារ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេ​បាន​បង្ក្រាប​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​២៨​នាក់​ជិះ​ម៉ូតូ​អូស​ដាវ​សាំ​ម៉ូ​រ៉ៃ​ពេញ​ថ្នល់​ទាំងយប់​អធ្រាត្រ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​និង​បាន​ដកហូត​គ្រឿងញៀន​០៧​កញ្ចប់​ថែមទៀត​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​អធ្រាត្រ​ឈានចូល​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺមាន​ក្រុម​ក្មេង​ទំនើង​០១​ក្រុម​ជិះ​ម៉ូតូ​ចំនួន​១២​គ្រឿង​ដេញ​ប្រណាំង​គ្នា​ប្រសាច​តាមផ្លូវ​ហើយ​អូស​ដាវ​សាំ​ម៉ូ​រ៉ៃ​ពេញ​ថ្នល់​ខណៈនោះ​ក៏បាន​ជួបប្រទះ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ចេញ​ល្បាត​ដោយ​ឃើញ​សកម្មភាព​បែប​នោះ​កម្លាំង​នគរបាល​ក៏បាន​ចាប់​ឃាត់​ក្មេង​ទំនើង​ទាំងនោះ​ឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​០៧​កញ្ចប់​រួម​និង​អាវុធ​ជា​ប្រភេទ​កាំបិទ​កែច្នៃ ដាវ​សាំ​ម៉ូ​រ៉ៃ​និង​ជំ​ពាម​កៅស៊ូ​សរុប​០៦ និង​ដុំថ្ម​០៧​គ្រាប់​រួម​និង​ដែក​ថ្នាំង​០១​ដើម​និង​ម៉ូតូ​១២​គ្រឿង​ផងដែរ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យដឹងទៀតថា ក្នុងចំណោម​ក្មេង​ទំនើង​ទាំង​២៨​នាក់​នោះ​មានមុខ​សញ្ញា​មួយចំនួន​ដែល​សង្ស័យ​ធ្លាប់ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ប្រជាពលរដ្ឋ​ដើម្បី​ប្លន់​យក​ម៉ូតូ​និង​មានមុខ​សញ្ញា​ឆក់​ផងដែរ​។​ក្មេង​ទំនើង​ទាំងនេះ​បច្ចុប្បន្ន​បាន​នឹង​ឃាត់ខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ចំពោះ​ក្មេង​ទំនើង​រកឃើញថា​ជាប់​ពាក់ព័ន្ធ​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ត្រូវ​បញ្ជូនទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំណែក​មួយចំនួនទៀត​មិន​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ត្រូវ​អប់រំ​ធ្វើ​កិច្ចសន្យា​កោះហៅ​អាណាព្យាបាល​មក​ទទួល​និង​ដោះលែង​ត្រឡប់ទៅផ្ទះ​ដោយ​ប្រគល់ឱ្យ​អាណាព្យាបាល​អប់រំ​បន្ត​។​

​សូមបញ្ជាក់ថា ជុំវិញ​បញ្ហា​ក្មេង​ទំនើង​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ​បានលើកឡើង​និង​ដាក់បទបញ្ជា​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​និង​កម្លាំង​ការិយាល័យ​ជំនាញ​ត្រូវតែ​ចាត់វិធានការ​ឱ្យមាន​ប្រសិទ្ធភាព​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម​។​ជាង​នេះ​ថែមទៀត​ការបង្ក្រាប​ក្មេង​ទំនើង​មិនត្រូវ​យោគយល់​នោះឡើយ​ទោះ​កូន​អ្ន​មាន​រឺ​អ្នកធំ​ក៏ដោយ​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×