Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងការ ក្លាយជា​រោងបុណ្យ​សព ​! កូនកំលោះ​ស្លាប់ចោល​កូនក្រមុំ ពេល​កំពុង​រៀបការ ខណៈ​ល្ងាច​នេះ​ភ្ញៀវ​ត្រៀម​ទៅ​ចូលរួម​ហូប​ការ

spot_img

​កំពង់ឆ្នាំង ៖ ភ្ញៀវ​គ្រប់គ្នា​នឹកស្មាន​មិន​ដល់ នឹង​ឃើញ​កូនកំលោះ ក្រមុំ​ឈរ​ទទួលភ្ញៀវ​នៅ​ល្ងាច​នេះ ប៉ុន្តែ​បែរជា​កូនកំលោះ​ស្លាប់ចោល​កូនក្រមុំ ដោយ​មិនបាន​លា​មួយ​ម៉ាត់​(​ខ្យល់គរ​) ដោយមាន​អា​ការៈមិន​ស្រួលខ្លួន ក្រុមគ្រួសារ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក៏​ដាច់ខ្យល់​ស្លាប់​។​

​នៅ​រសៀល​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង កម្មវិធី​អាពាហ៍ពិពាហ៍ នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កូនកំលោះ​ម្នាក់​ខ្យល់គរ​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ ខណៈដែល​ម៉ោង​ហូប​ការ​ជិត​មកដល់ ហើយ​ភ្ញៀវ​ក៍​ត្រៀម​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ វេលា​ម៉ោង​៥​ល្ងាច​នេះ ។​

សាកសព ឈ្មោះ ក្រុង ពុធ អាយុ ៥២ ឆ្នាំ​ទីកន្លែង​កំណើត​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​/​ខេត្ត កំពង់ឆ្នាំង សព​តម្កល់ ធ្វើបុណ្យ​នៅ​គេហដ្ឋាន​នៅ​ភូមិ សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​/​ខេត្តកំពង់ឆ្នាំង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×