Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! បុរស​វ័យក្មេង​ម្នាក់ ត្រូវ​ត្រី​ចូលក្នុង​បំពង់​.​ក​ស្ទះដង្ហើម​ស្ទើរ​ដាច់ខ្យល់ ព្រោះតែ​ទង្វើរ​នេសាទ​ឆ្កួតៗ​មួយ​នេះ​… (​វីដេអូ​)

​នេះ​គឺជា​រូបភាព​ដ៏​រន្ធត់​មួយ ខណៈពេលដែល​គ្រូពេទ្យ​បាន​ព្យាយាម​ទាញយក​ត្រី​១​ក្បាល​ប្រវែង ១៨ សង់ទីម៉ែត្រ ចេញពី​បំពង់​.​ក​បុរស​ម្នាក់ បន្ទាប់​រូបគេ​បាន​ជួប​គ្រោះថ្នាក់​ពី​ហេតុការណ៍​នេសាទ​ដ៏​ចម្លែក​បំផុត​មួយ នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​។​

​យោងតាម​សារព័ត៌មាន​កូ​ឡុំ​ប៊ី បាន​ឲ្យ​ដឹងថា បុរស​អាយុ ២៤ ឆ្នាំ ម្នាក់ បាន​ទៅ​នេសាទ​ត្រី​នៅឯ​បឹង​មួយកន្លែង នៅក្នុង​ក្រុង Pivijay ខេត្ត Magdalena ប្រទេស​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃទី​២៣ ខែមករា កន្លងទៅនេះ​។

​បន្ទាប់ពី​ចាប់បាន​ត្រី​នៅក្នុង​ដៃ បុរស​រូបនេះ​ក៏បាន​បោះ​ខ្សែ​ស​ន្ទួ​ច​ចូលក្នុង​ទឹក​ម្តងទៀត ហើយ​នៅពេល​ភ្លាមៗ​នោះ ត្រី​ទី​ពីរ​ក៏បាន​ខាំ​ផ្លែ​ស​ន្ទួ​ច​។ ដោយសារតែ​ត្រី​ទី​១​នៅតែ​ស្ថិតនៅក្នុង​ដៃ បុរស​វ័យក្មេង​រូបនេះ​មិនដឹងថា​ត្រូវធ្វើ​អ្វី ដើម្បី​កុំ​ឲ្យ​បាត់បង់​ត្រី​ផ្សេង ក៏បាន​សម្រេចចិត្ត​យក​ត្រី​ទី​១​ខាំ​ចូលក្នុង​មាត់ ខណៈ​កំពុង​បន្ត​ព្យាយាម​ចាប់​ត្រី​ទី​២​។​

​តែ​ទោះយ៉ាងណា វិធី​ដ៏​គួរ​ឲ្យ​ហួសចិត្ត​នេះ​ពុំ​បានល្អ​នោះទេ ព្រោះថា​ខណៈ​គាត់​ដាច់​ត្រី​ចូលក្នុង​មាត់​ភ្លាម វា​ក៏បាន​រើ​បម្រាស់​រំដោះខ្លួន ហើយ​នៅ​ទីបំផុត ត្រី​នោះ​ក៏បាន​រុលចូល​ទៅក្នុង​បំពង់​.​ក​របស់គាត់​តែម្តង​។​

​បន្ទាប់ពី​ត្រូវ​ជាប់​ក្នុង​បំពង់​.​ក បុរស​វ័យក្មេង​រូបនេះ ក៏បាន​ដើរទៅ​កាន់​មន្ទីរពេទ្យ Santander Herrera ដោយ​ខ្លួនឯង ប៉ុន្តែ មិនអាច​ពន្យល់​ទៅកាន់​ក្រុមគ្រូពេទ្យ ពីអ្វី​ដែល​បាន​កើតឡើង ព្រោះ​នៅពេលនោះ រូបគេ​កំពុង​ពិបាក​ដកដង្ហើម​ខ្លាំង (​ស្ទើរ​ស្ទះខ្យល់​) និង​មិនអាច​និយាយបាន​នោះទេ​។​

​ក្រុមគ្រូពេទ្យ​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ថត X-ray បាន​រកឃើញ​ត្រី​១​ក្បាល កំពុង​ជាប់​នឹង​បំពង់​.​ក​របស់​អ្នកជំងឺ ហើយ​ពួកគេ​ក៏បាន​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ ដើម្បី​យក​ត្រី​នោះ​ចេញ​ដោយ​ជោគជ័យ​។​

​គួរ​ឲ្យ​ដឹងផង​ដែរ កាលពី​ប៉ុន្មាន​ខែ​មុននេះ អ្នកនេសាទ​ម្នាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​ត្រី​ចូលក្នុង​បំពង់​.​ក​ស្ទះដង្ហើម​ស្ទើរ​ស្លាប់ ដោយសារតែ​ទង្វើរ​ដ៏​ឆ្កួតៗ​ដូចគ្នានេះដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×