Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​សាំង​ហ្គា​ពួរ​ប្រកាស​ខាតបង់ ១៤២ លាន​ដុល្លារ​សិង្ហ​បុរី​ ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២០

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (Singapore Airlines) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែកុម្ភៈ​ បានប្រកាស​ពី​ការខាតបង់​ប្រាក់ចំណូល​សុទ្ធ​ចំនួន ១៤២ លាន​ដុល្លារ​សិង្ហ​បុរី នៅក្នុង​ត្រីមាស​ទី ៣​ឆ្នាំ​២០២០ ដោយសារ​ចំនួន​អ្នកដំណើរ​បាន​ធ្លាក់ចុះ ៩៧,៦ ភាគរយ ក៏​ព្រោះតែ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ទោះជា​យ៉ា​នេះ​ក្តី អាជីវកម្ម​ដឹកទំនិញ​របស់ខ្លួន​បាន​រក្សាបាន​នូវ​កំណើន​ល្អ បើទោះបីជា​ទីផ្សារ​ដឹកទំនិញ​មាន​ភាព​ចង្អៀត​ក្តី​។​

​ការខាតបង់ បើ​ប្រៀបធៀប​នឹង​ប្រាក់ចំណេញ ៣១៥ លាន​ដុល្លារ​សិង្ហ​បុរី​នៅក្នុង​ត្រីមាស បានបញ្ចប់​នៅ​ថ្ងៃទី ៣១ ខែធ្នូ​។ ប្រាក់ចំណូល​បាន​ធ្លាក់ចុះ ៧៦,១ ភាគរយ​ស្មើនឹង ១,០៧ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​។​

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​បាន​ប្រតិបត្តិការ​ប្រហែល​តែ ១៩ ភាគរយ​នៃ​សមត្ថភាព​អ្នកដំណើរ​ក្នុងអំឡុងពេល​នៃ​ការឆ្លង​កូ​វីដ​១៩​កាលពី​ខែធ្នូ ហើយ​បាន​និយាយថា​ខ្លួន​រំពឹងថា​នឹង​ឈានដល់​កម្រិត​ធម្មតា​ប្រមាណ ២៥ ភាគរយ​នៅ​ចុងខែ​មេសា​ឆ្នាំនេះ ខណៈដែល​ក្រុមហ៊ុន​បាន​បន្ថែម​ជើងហោះហើរ​ទៅតាម​កាលវិភាគ​របស់​ខ្លួន​ទោះបីជា​មានការ​រីក​រាល​ដាល​នៃ​វីរុស​កូ​វីដ​១៩​ប្រភេទ​ថ្មី​ក៏ដោយ​។​
​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​៖ «​ស្របតាម​ការបើក​ដំណើរការ​ជា​បណ្តើរ ៗ របស់​សិង្ហ​បុរី ក្រុមហ៊ុន​នេះ​រំពឹងថា​នឹង​មើលឃើញ​ពី​ការពង្រីក​បណ្តាញ​អ្នកដំណើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​» ។ «​យើង​នឹង​បន្ត​ឃ្លាំមើល​ស្ថានភាព​នៃ​ការ​រឹតត្បិត​ការធ្វើដំណើរ​និង​កែសម្រួល​សមត្ថភាព​រប​ស់​យើង​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ធ្វើដំណើរ​។​»

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នូវ​យន្តហោះ​ប៊ូ​អ៊ីង ៧៣៧-៨០០ នៅ​ចាប់ពី​ខែមីនា​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ និង​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Silk Air ដោយ​រំពឹងថា​នឹង​ធ្វើការ​ច្របាច់​ប​ញ្ជូ​ល​គ្នា​ពេញលេញ​នៅ​ខែមីនា​ឆ្នាំ ២០២២ ។​
​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​បាន​រកប្រាក់​ចំនួន ១៣,៣ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​ចាប់តាំងពី​ការចាប់ផ្តើម​រាតត្បាត ហើយ​បាន​និយាយថា​ការពិភាក្សា​អំពី​ការលក់​យន្តហោះ​និង​កិច្ចព្រមព្រៀង​ជួល​វិញ​គឺ​ស្ថិតនៅក្នុង​ដំណាក់កាល​ប​ន្ទា​ប់​។​

បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​-១៩ ដែលជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើអោយ​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ដែល​បាន​ចាក់​វ៉ាក់សាំង ឲ្យ​​ន​យោ​ជិ​ក​ឱ្យបាន​ពេញលេញ​។ ក្រុមហ៊ុនអាកាសចរណ៍​កាលពី​ឆ្នាំមុន​បាន​កាត់បន្ថយ​ការងារ​ចំនួន ៤ ៣០០ កន្លែង​ឬ​ប្រហែល ២០ ភាគរយ​នៃ​បុគ្គលិក​របស់ខ្លួន ដោយសារតែ​វិបត្តិ​សុខ​ពិភពលោក​កូ​វីដ​១៩៕ Reuters

×