Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ដួង តារា ៖ ករណី​ដូនជី​៣​នាក់​បងប្អូន មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ស័ក្តិ​៤​កន្លះ នៅ​ប៉ោយប៉ែត ត្រូវបាន​ដោះស្រាយ​ចប់​

spot_img

​បោយ​ប៉ែត​៖ ឯកឧត្តម ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា ដូនជី​ទាំង​៣​នាក់​បងប្អូន​មានឈ្មោះ ១)​ញឹក វ៉ាន់​ធី ២)​ញឹក វ៉ាន់​រី ៣)​ញឹក សុវណ្ណនី មាន​វិវាទ​លើ​ទីតាំង​ដី​ជាមួយ លោក ពៅ រិទ្ធី ជា​ប៉ូលីស​វរ​ការពារ​ព្រំដែន​ប៉ោយប៉ែត បន្ទាយមានជ័យ ដែលមាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​។​

​បញ្ហា​ដែល​កើតមាន​វិវាទ​នេះ​គឺ​នៅ ខែ កុម្ភៈ ២០១៩ លោក ពៅ រិទ្ធី បានធ្វើ​របង​ព័ទ្ធជុំវិញ​យក​ដី​៣​ប្លង់​ដែល​ឪពុក​ដូនជី​បាន​ទិញ​ពី​គ្រូបង្រៀន​កាលពី​ឆ្នាំ ២០០៦ គឺ​ក្នុងពេលដែល​ដូនជី​បាន​ចាក់ដី​ចំនួន ៣៥​ឡាន បំពេញ​ក្នុង​ដី​របស់គាត់​។ ភាគី​ដូនជី​ក៏បាន​តវ៉ា​ជាមួយ​អាជ្ញាធរ ហើយ​ឈានដល់​មានការ​សម្របសម្រួល​សះជា​ក្រោម​អធិបតីភាព លោក​អភិបាលរង កែវ តារា​រស្មី នៅ​សាលាក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី ១៦ កក្កដា ២០២០ ដែល​ភាគី​ដូនជី ញឹក វ៉ាន​ធី ព្រម​ទទួលយក​សំណង ២​ម៉ឺន​បាត និង​ទទួលយក​ដី (១៨.៧០​ម + ១៩.៨០​ម x ២៦x៨០​ម​) ដែលមាន​ផ្តិតមេដៃ​ភាគី​វិវាទ​ទាំង​២​ផងដែរ​។

​ប៉ុ​ន្កែ​ក្រោយមក ភាគី​ដូនជី បាន​និយាយថា មិន​យុត្តិធម៌​សម្រាប់​ពួកគាត់​ទេ ព្រោះ​ទីតាំង​ដី​ដែល​ភាគី លោក ពៅ រិទ្ធី បាន​ព័ទ្ធរបង​យក​គឺជា​ដី​ពិត​របស់គាត់​ដែល​គាត់​បាន​ចាក់ដី​បំពេញ​រួចហើយ​។ ការដែល​គាត់​ព្រម​ទទួលយក ២​ម៉ឺន​បាត​នោះ​ព្រោះ​គ្មាន​ជម្រើស​អ្វីដែល​គាត់​អាច​តវ៉ា​បាន​ក្រៅពី​ទទួលយក​ដោយ​ទឹកភ្នែក​ប៉ុណ្ណោះ​។ ភាគី​ដូនជី​ទាំងពីរ​ក៏បាន​ដាក់ពាក្យ​គោរព​សុំ​មក​សម្តេច​តេ​ជោ​អោយជួយ​ពួកគាត់​ផង​។​

​នៅ​ថ្ងៃទី ៤ កុម្ភៈ ខ្ញុំ​ក៏បាន​ជួប​ដូនជី​ទាំង​២ (​ញឹក វ៉ាន់​ធី និង ញឹក វណ្ណ​រី ) នៅ​សាលាក្រុង​ប៉ោយប៉ែត​។ ក្រោយពី​បាន​ស្តាប់​ការរៀបរាប់​ដោយផ្ទាល់​ពី​ដូនជី​ទាំងពីរ​ហើយ ខ្ញុំ​និង​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត និង​លោក​អភិបាលក្រុង​ប៉ោយប៉ែត ក៏បាន​ចុះទៅ​ដល់ទី​តាំង​ដី​ទំនាស់​ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ប៉ោយប៉ែត​។ បន្ទាប់មក​ខ្ញុំ​ក៏បាន​សម្របសម្រួល​ភាគី​ទាំងពីរ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ ដោយ​ភាគី ពៅ រិទ្ធី ទទួលបាន​ដី​ដែល​ខ្លួន​បាន​ព័ទ្ធរបង​រួចហើយ​ចំនួន ៦៦៦​ម៉ែត្រ​កា​រ៉ែ និង ដី​ជាប់​គ្នា​ចំនួន ៥៧៨​ម៉ែត្រការ៉េ ទៀត​ជូនទៅ​ភាគី​ដូនជី​។ ក្នុងនោះ​ភាគី​ដូនជី​បាន​យល់ព្រម​ប្រគល់​លុយ​២​ម៉ឺន​បាត​ទៅ លោក ពៅ រិទ្ធី វិញ ដើម្បីអោយ​គាត់​យកទៅ​ចាក់ដី​បំពេញ​អោយ​ដូនជី​ទាំងពី​នៅលើ​ដី​ម្ខាង​ទៀត​អោយ​ស្មើ​ដូច​ដី​ដែល​គាត់​បាន​ចាក់​បំពេញ​លើដី​ដែល លោក ពៅ រិទ្ធី ដែល​កំពុង​កាន់កាប់​គ្រប់គ្រង​។

​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ដូនជី​ទាំងពីរ​មិនអាច​មានលទ្ធភាព​រក​លុយ​២​ម៉ឹ​ន​បាត​ប្រគល់​ទៅ​ភាគី លោក ពៅ រិទ្ធី ខ្ញុំ​បាន​ជួយ​ចេញ ២០០​ដុល្លារ និង​លោក​ចៅហ្វាយក្រុង​ប៉ោយប៉ែត​បាន​ជួយ​ចេញ​៤០០ ដុល្លារ (២​ម៉ឺន​បាត​) ជូនទៅ លោក ពៅ រិទ្ធី ជា​ថ្លៃ​ចាក់ដី​បំពេញ​ជូនទៅ​អោយ​ភាគី​ដូនជី​វិញ​។ ភាគី​ទាំង​ពីរបាន​យល់ព្រម​ផ្តិតមេដៃ​សះជា​បញ្ចប់​វិវាទ​ចុងក្រោយ​នៅ​ថ្ងៃទី ៤ កុម្ភៈ ២០២១ នៅ​សាលាក្រុង​ប៉ោយប៉ែត ប្រកបដោយ​បរិយាកាស​រំភើប​រីករាយ​ក្រៃលែង​។

​ឯកឧត្តម ដួង តារា​បាន​ថ្លែងថា ខ្ញុំ​សូម​អរគុណ​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​ពី​លោក​អភិបាលក្រុង​ប៉ោយប៉ែត គាត់ ហ៊ុល លោក​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត អាង ណា​រិ​ទ្ធ លោកស្រី​មេភូមិ​ប៉ា​លី​លេ​យ្យ​២ ថេ​ង សុ​ផា​រី និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ថ្ងៃនេះ​។ ខ្ញុំបាទ​ក៏​សូម​គោរព​អរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ផ្តល់ឱកាស​អោយ​ខ្ញុំ​បាន​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ជូន​ប្រជាពលរដ្ឋ​ក្រោម​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×