សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានបន្តកំណើន ០,១៣% បន្ថែមទៀត រហូតដល់៦៤៤,៧៦ពិន្ទុ។
ភាគហ៊ុនបី ដែលរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើង ៨០រៀល ១០រៀល និង៦០រៀល រៀងគ្នា ដល់ ៦.០៨០រៀល ១.៥១០រៀល និង១៣.៧៨០រៀល។
ភាគហ៊ុននៅសល់ទាំងបួនទៀត រួមមាន ហ្គ្រេនធ្វីន រដ្ឋាករស្វ័យតក្រុងភ្នំពេញ ធនាគារអេស៊ីលីដា និង ផេសថិក បានរក្សាថ្លៃថេរដដែលត្រឹម ៣.៣០០រៀល ១១.៧០០រៀល ១៧.០០០រៀល និង២.៩៦០រៀ។ ក្នុងនោះទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៨៣,៥២ លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN