ភ្នំពេញ ៖ យុវជនម្នាក់បើករម៉កក្នុងល្បឿនលឿនមិនប្រយ័ត្ន បានបុករថយន្តស៊េរីទំនើបមួយគ្រឿង បណ្តោលឱ្យរងការខូតខាតយ៉ាងដំណំ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងហេតុកើត បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករ៉ឺម៉កដឹកបន្លែ មិនមានផ្លាកលេខ បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្នោះ បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុក៏បានបត់មិនប្រយ័ត្ន បានទៅបុករថយន្តពីក្រោយ បណ្តោលឱ្យបែកស្តុបរងការខូចខាត ចំណែកឯរថយន្តរងគ្រោះម៉ាក PORSCHE ស៊េរីទំនើបមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Bk-8871 បើកបរក្នុងទិសដៅស្របគ្នា មកដល់ចំណុចកើតហេតុបានបត់អែបគៀន ក៏ត្រូវរ៉ឺម៉កបុកចំពីក្រោយបណ្តោលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការវាស់វែង យករថយន្តនិងរ៉ឺម៉កមកដាក់គៀន ឱ្យភាគីទាំងពីរនិយាយចរចាគ្នា នៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕ រក្សាសិទ្ធិដោយ៖មីដា