ភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ ស្រាបៀរស្តោតលេខ ១ នៃកម្ពុជា, ស្រាបៀរ ABC អ៊ិចស្ត្រាស្ដោតបានសម្រេចរៀបចំ ផ្សព្វផ្សាយយុទ្ធនាការអបអរពិធីបុណ្យចូលឆ្នាំចិនពិសេសផ្លែក ដែលមានឈ្មោះថា កម្មវិធី “ABC Roving LED Lion Dance”។ ការលោតម៉ុងសាយនេះនឹងសម្តែងជាលើកដំបូងបង្អស់ដោយមាន ម៉ុងសាយមួយគូបំពាក់ភ្លើងពណ៌ទំនើប LED ដែលនឹងលោតសម្ដែងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅទីតាំងចំនួន១០កន្លែង ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។
ពិធីបុណ្យចូលឆ្នាំចិន ជាពីធីបុណ្យដ៏ដ៏ឱឡារឹកសំខាន់មួយដែល ប្រារព្ធឡើងដោយប្រជាជនកម្ពុជាជាច្រើននាក់។ ការលោតម៉ុងសាយ ជាសកម្មភាពដ៏សំខាន់មួយនៅក្នុងរដូវពិធីបុណ្យនេះ ដើម្បីស្វាគមន៍ទទួលសំណាងល្អ និងវិបុលភាព។ នេះគឺជាភាពស៊ីសង្វាក់ឥតខ្ចោះមួយនិង រូបតំណាងរបស់ស្រាបៀរ ABC គឺសត្វតោ (ម៉ុងសាយ)។ ការលោតម៉ុងសាយនេះនឹងបង្ហាញពីការសម្ដែងដ៏ប្លែកអស្ចារ្យ និងរស់រវើកមួយជាមួយនឹងគូម៉ុងសាយមាស និងខ្មៅ។ បន្ទាប់ពីឆ្លងពេលវេលាដ៏លំបាកនាឆ្នាំចាស់ ស្រាបៀរ ABC មានបំណងបំផុសទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឡើងវិញ និងបន្តសម្លឹងមើលទៅថ្ងៃអនាគតទាំងអស់គ្នា។
លោក Loic Briant de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN ខេមប៊ូឌា បានមានប្រសាសន៍ថា៖”ចំពោះពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ស្រាបៀរ ABC ពាំនាំបទពិសោធន៍ដ៏ជ្រាលជ្រៅទៅដល់ប្រជាជនកម្ពុជា។ អតិថិជនរបស់យើងគឺស្នូលសំខាន់របស់យើង ដូច្នេះហើយយើងចង់អបអរសាទរឆ្នាំថ្មីឆ្នាំនេះជាមួយពួកគាត់។ ក្រោមស្លាកភាពស្មោះត្រង់ចំពោះសារនៃម៉ាកយីហោ “ជាឧត្តមភាពដ៏ល្អឯក” ឬ “Be Exceptional” យើងមានបំណងផ្ដល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏អស្ចារ្យ និងប្លែកជានោះ គឺ ការសម្ដែងលោតម៉ុងសាយដែលមានបំពាក់ភ្លើងLEDនេះ។ យើងសូមអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមជាមួយយើង ដើម្បីស្វាគមន៍អបអរឆ្នាំថ្មី ឆ្នាំឆ្លូវ ទាំងអស់គ្នា។”
ក្រៅពីទីតាំងសំខាន់ៗទាំង១០កន្លែង នៅជុំវិញរាជធានីភ្នំពេញ ម៉ុងសាយរបស់យើងក៌នឹងបង្ហាញខ្លួននៅផ្សារទំនើបអ៊ីអនម៉ល ទាំងពីរសាខា ដើម្បីធ្វើការថតរូបស៊ែលហ្វីនៅទីថតស៊ែលហ្វីព្រមនឹងការតាំងលម្អនូវការរចនាយ៉ាងអស្ចារ្យ។
ស្រាបៀរ ABC អិចស្ត្រាស្តោត ជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការទទួលស្វាគមន៍មិត្តភ័ក្ដ្រ និងក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនាមជាស្រាបៀរផលិតពីវត្ថុធាតុដើមគុណភាពខ្ពស់ព្រម ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ដង់ដារអន្តរជាតិ ផ្នែកលើគុណភាពប៉ុណ្ណោះទេ ស្រាបៀរ ABC ក៏ជាអំណោយដ៏វិសេសវិសាល នៅពេលអ្នកទៅលេង ឬជួបមិត្តភ័ក្ដ្រក្នុងរដូវពិធីបុណ្យនេះ។ ស្រាបៀរ ABC ឥឡូវនេះចេញទំហំកេសថ្មីមានចំណុះ ១២កំប៉ុង ដែលជាទំហំដ៏សាកសមបំផុតសម្រាប់ទិញជាអំណោយ។
ស្រាបៀរ ABC អិចស្ត្រាស្តោត សូមអញ្ញើញអ្នកគាំទ្រទាំងអស់មកចូលរួមនៅក្នុងការ សម្ដែងលោតម៉ុងសាយបំពាក់ភ្លើងLEDដ៏រំភើបរបស់យើង និងចែករំលែកនូវបទពិសោធន៍ទាំងនេះទៅកាន់មិត្តភ័ក្ដ្រ និងក្រុមគ្រួសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់របស់កម្មវិធីលោតម៉ុងសាយ “ABC Roving LED Lion Dance” សូមធ្វើការ តាមដាន គេហទំព័រ Facebook របស់ស្រាបៀរ ABC តាមរយៈ៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram៖ @abcbeer.cambodia។
សាវតាក្រុមហ៊ុន HEINEKEN កម្ពុជា
ក្រុមហ៊ុន HEINEKEN ខេមប៊ូឌា – ពីមុនល្បីឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – ជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN កម្ពុជា ព្រមទាំងជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេមួយផងដែរ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken, Tiger, ABC អិចស្ត្រាស្តោត, Anchor និង Gold Crown ជាដើម – បើយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕ រក្សាសិទ្ធិដោយ៖CEN