ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។
យន្តហោះពិសេស នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នឹងមកដល់កម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុក ស្ថានទូតចិន បានបញ្ជាក់ដូច្នេះ «វ៉ាក់សាំងកូវីដ- ១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ»។
វត្តមានវ៉ាក់សាំងកូវីដ១៩ របស់ចិន នឹងមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានធ្វើសន្និសីទព័ត៌មានផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ