Saturday, March 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រេីប្រាស់​កិច្ច​ការប្រកួត​ប្រជែង​ និង​ បង្ក្រាប​ការ​ក្លែង​បន្លំ​ ព្រមាន​ចាត់​វិធានការ​ចំពោះ​ស្ថានីយ៍ប្រេង​ដែល​លក់លេីសតម្លៃ​កំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​

ភ្នំពេញ ៖ អគ្គនាយកដា្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ“ក.ប.ប.” បានចេញសេចក្ដីណែនាំស្តីពីការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាស្ថានីយនិងដេប៉ូចែកចាយ។

យោងលើស្ថានការណ៍នជម្លោះដែលកំពុងកើតមាននិងរីករាលដាលនៅតំបន់មជ្ឈឹមបូព៌ា ដែលបង្កផលប៉ះពាល់ ដល់ការផលិត ការនាំចេញ និងការចែកចាយប្រេងឥន្ធនៈផ្គត់ផ្គង់លើទីផ្សារពិភពលោក ការណ៍នេះនឹងអាចជះឥទ្ធិពល អវិជ្ជមាននាំឱ្យមានការកើនឡើងថ្លៃលក់ប្រេងឥន្ធនៈជាសាកល ពិសេសប៉ះពាល់ដល់ប្រទេសនាំចូលប្រេងឥន្ធនៈ ដែលក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងន័យនេះ ដើម្បីទទួលបានព័ត៌មានជាក់លាក់នៃបម្រែបម្រួល ថ្លៃលក់រាយប្រេងឥន្ធនៈ ដែលនឹងកើតមានឡើង អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការណែនាំដល់សាខា ក.ប.ប. រាជធានី ខេត្តទាំងអស់ ដូចខាងក្រោម៖
-ត្រូវបង្កើនសកម្មភាពចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ ដេប៉ូចែកចាយ ដោយ ត្រូវផ្ទៀងផ្ទាត់អនុលោមភាពតាមសេចក្ដីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ ដែលក្រសួងពាណិជ្ជកម្ម បានចេញរៀងរាល់ ១០ថ្ងៃម្តង
សហការជាមួយមន្ទីរពាណិជ្ចកម្ម ស្រង់ស្ថិតិចំនួនស្ថានីយ ដេប៉ូចែកចាយ ដែលមានការប្រែប្រួលថ្លៃ។ ក្នុងករណី មានការលក់លើសថ្លៃលក់រាយ ដែលកំណត់ក្នុងសេចក្តីជូនដំណឹង ត្រូវអនុវត្តវិធានការតាម នីតិវិធីជាធរមាន
ស្រាវជ្រាវនិងត្រួតពិនិត្យការក្លែងបន្លំយថាប្រភេទនិងបរិមាណ ពាក់ព័ន្ធការធ្វើអាជីវកម្មមិនសុចរិត ត្រូវរាយការណ៍ប្រចាំថ្ងៃ ដើម្បីបូកសរុបរបាយការណ៍ជូនថ្នាក់ដឹកនាំ អគ្គនាយកដា្ឋន ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×