ភ្នំពេញ ៖ នារីពោះធំម្នាក់បានបើករថយន្តដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តោលឲ្យបុរសម្នាក់រងរបួសបាក់ជើង ត្រូវបានបងប្អូនប្រជាពលរដ្ឋបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍បានកើតទ្បើងនៅវេលាម៉ោង១និង៣៨នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងហេតុកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1DE -8749 ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចផ្លូវបំបែកជាបួន ត្រូវបានរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 2B-7865 បើកបរដោយស្ត្រីពោះធំ បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនបានក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង អូសប្រមាណជា១០ម៉ែត្រ បណ្តោលបុរសម្នាក់រងរបួសបាក់ជើង។
ក្រោយពេលកើតហេតុ ក៏ឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់រលួស ឲ្យភាគីទាំងពីរនិយាយចរចាគ្នា ដើម្បីបញ្ចប់រឿង៕ រក្សាសិទ្ធិដោយ៖មីដា