Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​មួយអង្គ​និង​ក្មេងស្រី​ម្នាក ទំនាក់ទំនង​គ្នា​តាមរយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​ស្រឡាញ់គ្នា បាន​រួមភេទ​ញឹកញាប់​, ព្រះសង្ឃ​ត្រូវ​ចាប់ខ្លួន តាម​ពាក្យបណ្ដឹង​

spot_img

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​០៦ កុម្ភៈ ២០២១ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស​ឪពុក​ជនរងគ្រោះ​ឈ្មោះ ដាំ សូ​រ៉ា​ប៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ថា​មាន​ករណី​ព្រះសង្ឃ​រួមភេទ​ជាមួយ​ក្មេងស្រី កើតឡើង​នៅ​ចំណុច​ក្នុង​កុ​ដ្ឋ​នៅ​វត្ត​សុវណ្ណ​គី​រី​ភ្នំ​ជញ្ជាំង ស្ថិតក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ​ទើប​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​មន្ត្រី​មន្ទីរ​ធម្មការ​បានរៀបចំ​ពិធី​ផ្សឹក​លោកសង្ឃ​ឈ្មោះ ម៉ាន់ មុំ ដែលជា​អ្នកប្រព្រឹត្ត​ខុស ហើយ​ប្រគល់​ឱ្យកម្លាំង​មូល​អាវុធហត្ថ​ស្រុក ចាត់ការ​តាម​នីតិវិធី​។​

លោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យ​ជាស​ង្ឃ​ឈ្មោះ ម៉ាន់ មុំ ហៅ ព្រែក ក្រោយពី​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ បាន​ឆ្លើយ​សារភាពថា រូបគេ​នៅ​ជា​សង្ឃ​បាន​ស្គាល់​ជាមួយ​នារី​ឈ្មោះ ម​.​ស​.​ព អាយុ​១៤​ឆ្នាំ ក្នុង​ពិធី​បុណ្យសព​លោកគ្រូ​នៅ​វត្ត​ស្រមោច ក្នុង​កំឡុង​ឆ្នាំ​២០២០ ហើយក៏​មានការ​ទំនាក់ទំនង​គ្នា​តាមរយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏បាន​ស្រឡាញ់គ្នា​តែម្តង ព្រមទាំង​បានរួម​ភេទ​ជាមួយគ្នា​ជា​ញឹកញាប់​ផងដែរ​នៅក្នុង​កុ​ដ្ឋ​របស់ខ្លួន​នៅ​វត្ត​គី​រី​ភ្នំ​ជញ្ជាំង ស្រុក​ព្រះនេត្រព្រះ ហើយ​នៅ​ថ្ងៃទី​០២ កុម្ភៈ ២០២១ នារី ឈ្មោះ ម​.​ស​.​ព បានមក​រួមភេទ​ជាមួយ​រូបគេ​នៅក្នុង​កុ​ដ្ឋ​ដដែល ហើយ​ដេក​នៅក្នុង​កុ​ដ្ឋ​ជា​មួយរូប​រហូតដល់​ភ្លឺ ព្រឹក​ឡើង​ទើប​ត្រឡប់ទៅផ្ទះ​វិញ រហូតដល់​ថ្ងៃទី​០៦ កុម្ភៈ ២០២១ ស្រាប់​តែមាន​សមត្ថកិច្ច និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាស​សនា ខេត្ត បាន​ចុះ​មកដល់​វត្ត ហើយ​ធ្វើ​ពិធី​ផ្សឹក​រូបគេ ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​តែម្ដង​។​

ជនសង្ស័យ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស អាវុធហត្ថ ខេត្ត​ចាត់​ការបន្ត បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​នៅ​រសៀល​ថ្ងៃទី​០៧ កុម្ភៈ​២០២១​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×